Inter ផ្តល់​ជូន​កីឡាករ​ម្នាក់ ជា​ថ្នូរ​ចង់​ដោះដូរ​យក​ផ្តាច់ Alexis Sanchez ពី Man Utd

ក្លឹប Inter Milan បាន​ផ្តល់​ជូន​សំណើ ក្នុង​ការ​ដោះដូរ​មួយ ដោយ​ប្រគល់​ជូន Ivan Perisic ទៅ​ភាគី​ខាង​ក្លឹប Man Utd ជា​ថ្នូរ​លើ​ការ​នាំ​យក Alexis Sanchez ​ផ្តាច់​កុងត្រា​ពេញ​ជើង​ចេញ​ពី​ទឹកដី Old Trafford។

Sanchez ដែល​កំពុង​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ Inter Milan ​មិន​ទាន់​លេចលឺ​ដំណឹង​ច្បាស់ការ​ថា​ត្រូវ​បាន Inter ទិញ​ផ្តាច់​ឬ​បន្ត​កុងត្រា​ខ្ចី​ជើង​ថែម​ទៀត​បែប​ណា​នោះ​ទេ ប៉ុន្តែ​ដំណឹង​ចុងក្រោយ​គឺ​ល្ហៀងៗ​ថា​ក្លឹប​ចង់​យក​ផ្តាច់ តែ​មិន​ប្រើប្រាស់​លុយ​សុទ្ធ ពោល​គឺ​ប្រើប្រាស់​កីឡាករ​របស់​ខ្លួន​ជំនួស។

សម្រាប់ Perisic ក៏​កំពុង​ខ្ចី​ជើង​ទៅ​ Bayern Munich ​ហើយ​ក្លឹប Inter Milan ក៏​ធ្លាប់​រំអុក​ឲ្យ Bayern ទិញ​ផ្តាច់​ដូច​គ្នា តែ Bayern បដិសេធ​នៅ​សំណើ​ទឹក​ប្រាក់ ១៧ លាន​ផោន។

បញ្ជាក់​ថា Sanchez នៅ​គ្រា​ដំបូង​បាន​រង​របួស ពេល​ផ្ទេរ​មក Inter ថ្មីថ្មោង លុះ​ក្រោយ​មក​ហាក់​ឡើង​ជើង​ខ្លាំង​វិញ ជា​ពិសេស​នៅ ១២ ប្រកួត​ចុង​ក្រោយ​ពេល​បាល់ទាត់​ត្រលប់​មក​វិញ​នៅ​ខែ​មិថុនា គេ​រក​បាន ៣ គ្រាប់​និង Assist ៧ លើក​ឲ្យ​ក្លឹប៕

ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT