Brighton ​ចុះ​កុងត្រា​យក Lallana ​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ​

​ក្រុម ​Brighton ​បាន​ប្រកាស​ជា​ផ្លូវការ ​នាំ​យក​កីឡាករ​ខ្សែ​បម្រើ Adam Lallana ​មក​រួម​ក្រុម​ហើយ ​បន្ទាប់​ពី​រូបគេ​អស់​កុងត្រា​ជាមួយ​ក្រុម Liverpool ​។

​កីឡាករ​វ័យ​៣២​ឆ្នាំ​នេះ ​បង្ហាញ​ខ្លួន​បាន​២២​ប្រកួត ​សម្រាប់​ក្រុម Liverpool ​នា​រដូវ​កាល​នេះ ​ប៉ុន្តែ​ចាប់​ផ្ដើម​ជាប់​ជម្រើស​១១​នាក់​ដំបូង​តែ​៣​ប្រកួត​ប៉ុណ្ណោះ។ តាំង​ពី​លីគ​បើក​វិញ​មក ​រូបគេ​មិន​បាន​ចូល​ជួយ​ក្រុម​ឡើយ។ ​តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Klopp ​នៅ​តែ​ផ្ដល់​ឱកាស​ដល់​រូបគេ ​និង​ឱ្យ​លេង​រហូត​ដល់​អស់​កុងត្រា​ផង​ដែរ។

​ការ​ផ្ទេរ​ទៅ​លេង​នៅ​ក្រុម​ Brighton ​គឺ​ជា​ជំហាន​ថ្មី​មួយ​ទៀត​របស់ Lallana ​។ តែ​អ្វី​ដែល​រូបគេ​បាន​ជួយ​ក្រុម Liverpool ​គឺ​ជា​កំណត់ត្រា​ក្នុង​ចិត្ត​មួយ​។ ​សាមី​ខ្លួន​កីឡាករ​អង់គ្លេស​នេះ ​បាន​និយាយ​ថា​រូបគេ​ពិត​ជា​មាន​មោទនភាព​ណាស់​ដែល​បាន​ក្លាយ​ជា​កីឡាករ Liverpool ​និង​អាច​ទទួល​បាន​មេដាយ​ក្នុង​នាម​ជា​ជើង​ឯក​លីគ​អង់គ្លេស បំបែក​កំណត់ត្រា​៣០​ឆ្នាំ​របស់​ក្លឹប៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT