Pep ​ប្រាប់​ហេតុផល Liverpool ​លើក​ពាន​បាន​រដូវ​កាល​នេះ​

​លោក Pep Guardiola បាន​អបអរ​ចំពោះ​ក្រុម Liverpool ​ដែល​អាច​លើក​ពាន​រង្វាន់ Premier League ​ជាមួយ​ពិន្ទុ​៩៩​ពិន្ទុ ​ដូច​កំណត់ត្រា​របស់​លោក​ដែរ។

​ក្រុម​របស់​លោក Klopp ​នា​រដូវ​កាល​នេះ​ពិត​ជា​ខ្លាំង ​និង​រៀប​ចំ​បាន​ល្អ​មែនទែន។ ​ពួកគេ​លើក​ពាន​លីគ​កំពូល​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​មក​នេះ គឺ​មាន​ពិន្ទុ​លើស​ក្រុម​លេខ​២ Man City ​ដល់​ទៅ​១៨​ពិន្ទុ​ឯ​ណោះ។ ដោយ​គម្លាត​នេះ​គឺ​ពិត​ជា​ឆ្ងាយ​គ្នា​ខ្លាំង​មែនទែន ​បើ​ធៀប​ជាមួយ​រដូវ​កាល​មុន។

ចំពោះ​ការ​លេង​បាន​យ៉ាង​ល្អ​របស់​ក្រុមហង្ស​ក្រហម​នេះ​ដែរ ​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​មើល​ឃើញ​ថា​៖ “ខ្ញុំ​គិត​ថា Liverpool ​កំពុង​មាន​រដូវ​កាល​ល្អ​បំផុត​សម្រាប់​ពួកគេ។ យើង​លេង​មិន​បាន​ល្អ​ដូច​រដូវ​កាល​មុន​ទេ ខណៈ​ដែល​ពួកគេ​វិញ ​ប្រកួត​ទាំង​អស់ ​សុទ្ធ​តែ​ជា​ប្រកួត​ផ្ដាច់ព្រ័ត្រ។ ​ពួកគេ​ខិតខំ​ខ្លាំង​មែនទែន ​គ្រប់​វិនាទី​នៃ​ការ​ប្រកួត។ ​ខ្ញុំ​សង្ឃឹម​ថា​ក្រុម​របស់​យើង​នឹង​ធ្វើ​បាន​ល្អ​វិញ​នៅ​រដូវ​កាល​ក្រោយ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT