Valencia តែងតាំង​អ្នក​ចាត់ការ​ថ្មី​ហើយ

​ក្រុម Valencia ​បាន​ប្រកាស​តែងតាំង​អ្ន​កចាត់ការ​ថ្មី​ជា​ផ្លូវការ​ហើយ គឺ​លោក ​Javi Gracia ​អតីត​អ្នក​ចាត់ការ​របស់​ក្រុម Watford ​។

​បុរស​វ័យ​៥០​ឆ្នាំ​ខាង​លើ​នេះ ​បាន​ដឹក​នាំ​ក្រុម Watford ​ឈរ​នៅ​លេខ​១១​កាល​និង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ FA Cup ​កាល​ពី​រដូវ​កាល​មុន។ តែ​គួរ​ឱ្យ​សោកស្ដាយ ​លោក​ត្រូវ​បាន​ក្លឹប​បណ្ដេញ​ចេញ​នា​ដើម​រដូវ​កាល​នេះ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ទទួល​បាន​លទ្ធផល​មិន​ល្អ។ ​រហូត​ដល់​រដូវ​កាល​នេះ ក្រុម Watford ​បាន​ធ្លាក់​ទៅ​លេង​នៅ​ពាន​រង្វាន់ Championship ​ទៅ​ហើយ។

​ក្រុម Valencia ​កាល​ពី​រដូវ​កាល​មុន​នេះ ​បាន​ដក​អ្នក​ចាត់ការ​២​រូប​ចេញ​ឯ​ណោះ គឺ​លោក Marcelino ​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៩ ​និង​លោក Albert Celades ​កាល​ពី​ខែ​មុន​នេះ។ ​ក្រុម​ដែល​មាន​ម្ចាស់​ជា​សេដ្ឋី​សិង្ហបុរី​នេះ ​មាន​មហិច្ឆតា​ខ្ពស់ ដូច្នេះ​ទើប​បាន​ជា​គ្រូ​ណា​ដឹក​នាំ​មិន​ល្អ ​នឹង​ត្រូវ​ដក​ចេញ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT