លោក គឹម ភក្ដី ចង់​កាន់​ដំណែងមួយ​នេះ​ជាជាងកាន់​ការងារ​ជាគ្រូបង្វឹកដូចបច្ចុប្បន្ន

លោក គឹម ភក្ដី ដែលជាគ្រូបណ្ដោះអាសន្នរបស់​ក្លិប​បឹង​កេត​បានអះអាងថា លោកចង់បន្តការងារស្នូលជានាយកបច្ចេកទេសរបស់​ក្លិបជាង និងជំរុញក្រុមរិះរកគ្រូបង្វឹកណាមានកម្រិតកាន់តែខ្ពស់ជាង​លោក។

 “និយាយត្រង់ទៅ ខ្ញ៉ំនៅតែចង់ធ្វើជាអ្នកបច្ចេកទេស ចង់ធ្វើការផ្នែកនេះទៀត។ យើងចង់ជំរុញក្លិបរកគ្រូកាន់តែមានកម្រិតខ្ពស់ មានសមត្ថភាពអភិវឌ្ឍកីឡាករវ័យក្មេងយើងឈានទៅកម្រិតអន្តរជាតិ។ នេះជាអ្វីដែលខ្ញ៉ំរំពឹងទុក។”

បុរសកាន់ A-License ទទូចថា ចង់ឃើញបឹងកេតមានគ្រូកម្រិតខ្ពស់ជាងលោកដើម្បីមានលទ្ធភាពអភិវឌ្ឍក្រុម ជាពិសេសយុជនបានប្រសើរជាងនេះ។​លោក គឹម ភក្ដី បានចូលរួមជាមួយបឹងកេតក្នុងនាមនាយបច្ចេកទេសកាលដើមឆ្នាំ២០១៩ និងត្រូវបានថ្នាក់ដឹកនាំជ្រើសរើសឲ្យដឹកនាំជាគ្រូបណ្ដោះអាសន្នជំនួសលោក APISIT IM AMPHAI ដែលបានវិលទៅប្រទេសថៃវិញកាលខែមិថុនា២០២០៕

អត្ថបទ៖CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT