Ronaldo ​ថា​ពាន Serie A ​ឆ្នាំ​នេះ ​ផ្ញើ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់ ពិសេស​អ្នក​រង​គ្រោះ​ដោយ​កូវីដ

​ក្រុម Juventus ​បាន​លើក​ពាន​រង្វាន់ Serie A ​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម ​Sampdoria ​ក្នុង​លទ្ធផល ២-០។

​នេះ​ជា​លើក​ទី​៩​ហើយ​ដែល​ក្រុម Juventus ​លើក​ពាន​លីគ​កំពូល ​ហើយ​ក៏​ជា​ការ​ឈ្នះ​ពាន​ជាប់​ៗ​គ្នា​៩​ឆ្នាំ​ចុង​ក្រោយ​នេះ​ផង​ដែរ។ ​មួយ​វិញ​ទៀត ​សម្រាប់​អ្នក​ចាត់ការ Sarri ​វិញ ​នេះ​ជា​ពាន​រង្វាន់​ធំ​លើក​ដំបូង​ហើយ​ក្នុង​អាជីព​របស់​លោក ពោល​គឺ​តាំង​ពី​ដឹក​នាំ​ក្រុម​មក មិន​ដែល​ឈ្នះ​ពាន​លីគ​កំពូល​ឡើយ។

​ងាក​ទៅ Ronaldo ​វិញ ​ក្រោយ​ពី​បាន​ជួយ​ក្រុម Juventus ​លើក​ពាន​ហើយ ​រូបគេ​បាន​ផ្ញើសារ​មួយ​ទៅ​អ្នក​គាំទ្រ​ថា​ពាន​រង្វាន់​នេះ គឺ​សម្រាប់​អ្នក​គាំទ្រ​គ្រប់​គ្នា។ ​ជា​ពិសេស​គឺ​សម្រាប់​ប្រជាជន​ដែល​បាន​រង​គ្រោះ ​និង​កំពុង​ជួប​បញ្ហា​ដោយសារ​តែ​មេរោគ Covid-19 ​។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​ក៏​បន្ថែម​ថា​សូម​ឱ្យ​គ្រប់​គ្នា​តស៊ូ ​ប្រឹងប្រែង ដើម្បី​យក​ឈ្នះ​លើ​មេរោគ​ក៏​កាច​សាហាវ​នេះ​ឱ្យ​បាន​៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT