ចាយ​ពេល ១០ ឆ្នាំ​នៅ Man City ទី​បំផុត​ David Silva ដល់​ពេល​ត្រូវ​ចាកចេញ​ហើយ

ការ​ប៉ះ​គ្នា​ជាមួយ​នឹង​ក្លឹប Norwich City កាល​ពី​យប់​មិញ គឺ​ជា​ប្រកួត​ចុង​ក្រោយ​បង្អស់​របស់ David Silva ជាមួយ​នឹង​ក្លឹប Manchester City បន្ទាប់​ពី​កុងត្រា​របស់​គេ​ត្រូវ​ផុត​នៅ​ថ្ងៃ​ទី ១ ​សីហា ឆ្នាំ ២០២០ នេះ។

ខ្សែ​បម្រើ​កាន់​ឆ្នាំ​សញ្ជាតិ​អេស្ប៉ាញ បាន​ផ្ទេរ​មក Etihad នៅ​ថ្ងៃ​ទី ១៤ ​កក្កដា ឆ្នាំ ២០១០ ជាមួយ​តម្លៃ​ខ្លួន​ប្រមាណ ២៨,៧៥ លាន​អឺរ៉ូ។ ចន្លោះ​ពេល ១០ ឆ្នាំ​កីឡាករ​វ័យ ៣៤ ឆ្នាំ​គ្រោង​ពាន​ចំនួន ១៣ ធំៗ​ជាមួយ City មាន​ Premier League ៤ លើក FA Cup ២ លើក League Cup ៥ លើក និង Community Shield ២ លើក។

ក្លឹប​បន្ទាប់​របស់ Silva មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នោះ​ទេ ប៉ុន្តែ​តាម​ចចាមអារ៉ាម​ចុង​ក្រោយ​បង្អស់​ល្ហៀងៗ​ថា​គេ​អាច​នឹង​ត្រលប់​ទៅ​កាន់​ទ្រនំ​ចាស់​ Valencia ក្នុង​ទឹកដី​អេស្ប៉ាញ​វិញ មុន​ប្រកាស​ចូល​និវត្ត​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់៕ ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT