Immobile វ៉ា​ដាច់​គ្រាប់​បាល់ Ronaldo និង​តាម​ប្រកៀក​ Lewandowski ​រង្គើ​ការ​ប្រជែង​ពាន​ស្បែក​ជើង​មាស

នៅ​សេសសល់ ២ ជុំ​ទៀត​សម្រាប់​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Serie A ហើយ​បើ​ទោះបី​ជា​តំណែង​ក្រុម​ឈ្នះ​ជើង​ឯក​យើង​បាន​រក​ឃើញ​ហើយ​ក្តី ប៉ុន្តែ​តំណែង Top Scorer មិន​ថា​តែ​នៅ​ក្នុង​លីគ ​និង​ប្រចាំ​តំបន់​អឺរ៉ុប កំពុង​ស្ថិត​លើ​ការ​ប្រកួតប្រជែង​នៅ​ឡើយ។

៣ គ្រាប់​យប់​មិញ​របស់ Ciro Immobile បាន​កើន​ឡើង​ដល់​គ្រាប់​បាល់​ទី ៣៤ ហើយ ស្រប​ពេល​ដែល Crisitano Ronaldo ធ្វើ​បាន ១ គ្រាប់​ឡើង​ដល់ ៣១ គ្រាប់។ ៣៤ គ្រាប់​របស់ Immobile គឺ​តាម​ស្មើ​នឹង Robert Lewandowski បែប​នេះ​ប្រសិន​ណា ២ ជុំ​សេសសល់​លោក​រក​បាន​តែ ១ គ្រាប់​ទៀត នោះ​ពាន​ស្បែក​ជើង​មាស European Golden Boot ប្រចាំ​រដូវ​កាល ២០១៩/២០ នឹង​ធ្លាក់​មក​ដល់​កីឡាករ​របស់ Lazio រូប​នេះ។

បញ្ជាក់​ថា ២ ជុំ​ដែល​នៅ​សល់ Lazio ត្រូវ​ប៉ះ Brescia នា​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ក្រោយ ​មុន​ប្រកាស​បើក​ការ​ប្រកួត​បិទ​ជុំ​ទល់ Napoli នា ៤ ​ថ្ងៃ​បន្ទាប់៕ ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT