Xavi ​និយាយ​យ៉ាង​ណា ពេល​ដឹង​ថា​ខ្លួន​ផ្ទុក Covid-19 ​

​វីរបុរស​របស់​ក្រុម Barcelona ​លោក Xavi ​បាន​ប្រកាស​ថា​ខ្លួន​មាន​ផ្ទុក​មេរោគ Covid-19 ​ក្រោយ​ពី​បាន​ធ្វើ​តេស្ដ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​។កាល​ពី​ម្សិលមិញ​នេះ ​ដំណឹង Xavi ​ផ្ទុក​មេរោគ Covid-19 ​បាន​ផ្ទុះ​ឡើង ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ ដោយ​ក្លឹប Al Sadd ​របស់​កាតា ជា​អ្នក​ប្រកាស​ដោយ​ខ្លួន​ឯង​តែ​ម្ដង។ ដោយ​ឡែក​សាមី​ខ្លួន​អតីត​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​វិញ​ក៏​បាន​និយាយ​ដែរ​ថា​៖ “ត្បិត​តែ​រក​ឃើញ​មាន​មេរោគ​មែន ប៉ុន្តែ​សំណាង​ល្អ​សុខភាព​របស់​ខ្ញុំ​ល្អ​ប្រសើរ​។ ខ្ញុំ​នឹង​នៅ​ដោយ​ឡែក​សិន រហូត​ដល់​គ្រូ​ពេទ្យ​បញ្ជាក់​ថា​គ្មាន​រោគ ទើប​ត្រលប់​ទៅ​ធ្វើ​ការ​វិញ។ អរគុណ​អ្នក​គ្រប់គ្នា​ដែល​បារម្ភ”។

​រំលឹក​ថា​បុរស​វ័យ​៤០​ឆ្នាំ​ខាង​លើ ​បាន​ចូល​និវត្តន៍​ពី​បាល់ទាត់​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ ​ដោយ​លោក​បាន​ចាកចេញ​ពី Barcelona ​មក​លេង​ឱ្យ​ក្រុម Al Sadd ​នៅ​ឆ្នាំ​២០១៥។ ចំណាយ​ពេល​៤​ឆ្នាំ​នៅ​ក្លឹប​កាតា​នេះ លោក​ក៏​បាន​សម្រេច​ចិត្ត​ចូល​និវត្ត ​ហើយ​គ្រា​នោះ​ក៏​ចាប់​អាជីព​ជា​អ្នក​ចាត់ការ​ក្លឹប​នេះ​តែ​ម្ដង៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT