ខ្សែ​ប្រយុទ្ធ ១០ រូប​ចារ​ឈ្មោះ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ កំណត់ត្រា​តម្លៃ​ផ្ទេរ​ចេញ​ថ្លៃ​បំផុត

Neymar Jr ​ជា​កីឡាករ​ដែល​មាន​តម្លៃ​ផ្ទេរ​ចេញ​ថ្លៃ​បំផុត​ក្នុង​លោក ​ក្រោយ​ក្លឹប Paris Saint-Germain ចាយ​ប្រាក់ ២២២ លាន​អឺរ៉ូ ទិញ​យក​រូប​គេ​ចេញ​ពី​ក្លឹប FC Barcelona កាល​ពី​ឆ្នាំ ២០១៧។ មុន​ដល់​ឈ្មោះ​របស់​កីឡាករ​ប្រេស៊ីល អ្នក​ធ្លាប់​ដឹង​ទេ​ថា តើ​កន្លង​មក​កំណត់ត្រា​ផ្ទេរ​ចេញ​ថ្លៃ​បំផុត​នៃ​ខ្សែ​ប្រយុទ្ធ​ទាំង ១០ មាន​នរណា​ខ្លះ?

១០) Roberto Baggio ផ្ទេរ​ទៅ Juventus ឆ្នាំ ១៩៩០ ​នៅ​តម្លៃ ១២,៩០ លាន​អឺរ៉ូ


៩) Gianluca Vialli ​ផ្ទេរ​ទៅ Juventus ឆ្នាំ ១៩៩២ ​នៅ​តម្លៃ ១៦,៥ លាន​អឺរ៉ូ
៨) Alan Shearer ផ្ទេរ​ទៅ Newcastle ឆ្នាំ ១៩៩៦ ​នៅ​តម្លៃ ២១ លាន​អឺរ៉ូ
៧) Ronaldo Nazario ផ្ទេរ​ទៅ Inter Milan ឆ្នាំ ១៩៩៧ ​នៅ​តម្លៃ ២៨ លាន​អឺរ៉ូ
៦) Denilson ផ្ទេរ​ទៅ Real Betis ឆ្នាំ ១៩៩៧ ​នៅ​តម្លៃ ៣១,៥ លាន​អឺរ៉ូ
៥) Christian Vieri ផ្ទេរ​ទៅ Inter Milan ឆ្នាំ ១៩៩៩ ​នៅ​តម្លៃ ៤៦,៤៨ លាន​អឺរ៉ូ
៤) Luis Figo ផ្ទេរ​ទៅ Real Madrid ឆ្នាំ ២០០០ នៅ​តម្លៃ ៦០ លាន​អឺរ៉ូ


៣) Cristiano Ronaldo ផ្ទេរ​ទៅ Real Madrid ឆ្នាំ ២០០៩ នៅ​តម្លៃ ៩៤ លាន​អឺរ៉ូ
២) Gareth Bale ផ្ទេរ​ទៅ Real Madrid ឆ្នាំ ២០១៣ ​នៅ​តម្លៃ ១០១ លាន​អឺរ៉ូ
១) Neymar ផ្ទេរ​ទៅ PSG ឆ្នាំ ២០១៧ ​នៅ​តម្លៃ ២២២ លាន​អឺរ៉ូ៕

ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT