Pepe Reina​៖ ​បើ​អាច​ជួយ Aston ​បន្ដ​លេង Premier League បាន គឺ​ជា​ជោគជ័យ​បំផុត​

អ្នក​ចាំទី Pepe Reina ​បាន​ចាត់​ទុក​ការ​ជួយ Aston Villa ​រក្សា​ខ្លួន​នៅ Premier League ​បាន គឺ​ជា​ជោគជ័យ​បំផុត​ក្នុង​អាជីព​របស់​ខ្លួន។​ក្រុម Aston Villa ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម West Ham ​នៅ​ម៉ោង​១០​យប់​នេះ ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ចុង​ក្រោយ​នៃ​ក្របខណ្ឌ​ Premier League ។ ​ក្រុម Aston Villa ​ត្រូវ​ការ​ជ័យជម្នះ​សម្រាប់​ប្រកួត​ចុង​ក្រោយ​នេះ​ដាច់​ខាត ដើម្បី​ឱ្យ​ពួកគេ​អាច​រក្សា​ខ្លួន​គេច​ចេញ​ពី​តំបន់​កាត់​ចោល​បាន ព្រោះ​បច្ចុប្បន្ន​នេះ ពួកគេ​មាន​ត្រឹម​៣៤​ពិន្ទុ​ប៉ុណ្ណោះ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១៧ ​ខណៈ​ដែល​ក្រុម​ Watford ​វិញ ​ក៏​មាន​៣៤​ពិន្ទុ​ដូច​គ្នា​នៅ​លេខ​១៨។

​ជាមួយ​ការ​ប្រកួត​ចុង​ក្រោយ​នេះ​ដែរ ​អ្នក​ចាំទី Pepe Reina ​បាន​និយាយ​ថា​៖ “ខ្ញុំ​បាន​ចាត់​ទុក​ថ្ងៃ​នេះ ជា​ថ្ងៃ​ពិសេស​បំផុត។ ប្រសិន​បើ​យើង​អាច​ធ្វើ​វា​បាន ​យើង​នឹង​សុវត្ថិភាព។ ខ្ញុំ​នឹង​ចាត់​ទុក​វា​ជា​ជោគជ័យ​ធំ​បំផុត​ក្នុង​អាជីព​របស់​ខ្ញុំ ​បើ​សិន​អាច​ជួយ Aston ​គេច​ចេញ​ពី​តំបន់​កាត់​ចោល​បាន​”៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT