Rodrygo ​ប្រាប់​ហេតុផល​ហៅ Modric ​ថា​ពុក​

​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Rodrygo ​បាន​ហៅ​ខ្សែ​បម្រើ Luka Modric ​ថា​លោក​ឪពុក ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​កន្លង​មក​នេះ។ដើម្បី​ស្រាយ​ចម្ងល់​ទាំង​អស់​នោះ ​កីឡាករ​ប្រេស៊ីល​ខាង​លើ​បាន​និយាយ​ថា​៖ “ពេល​គាត់​បាន​ដឹង​ថា​ឪពុក​របស់​ខ្ញុំ​មាន​វ័យ​៣៥​ឆ្នាំ ​គាត់​មិន​បាន​ជឿ​នោះ​ទេ។ ក្រោយ​ពី​នោះ​មក គាត់​បាន​ប្រាប់​ខ្ញុំ​ថា ​ឱ្យ​ហៅ​គាត់​ថា​ពុក​ដែរ​ទៅ ​ព្រោះ​គាត់​មាន​អាយុ​អាច​ធ្វើ​ឪពុក​ខ្ញុំ​បាន​ហើយ។ ​ពី​ពេល​នោះ​មក ​គាត់​តែងតែ​ហៅ​ខ្ញុំ​ថា​កូន ​ហើយ​ខ្ញុំ​ក៏​ហៅ​គាត់​ថា​ពុក​វិញ​ទៅ”។

រំលឹក​ថា Rodrygo ​ឈាន​ចូល​ដល់​អាយុ​១៩​ឆ្នាំ​ហើយ ខណៈ​ដែល​ឪពុក​របស់​គេ​វិញ ទើប​មាន​វ័យ​៣៥​ឆ្នាំ​ប៉ុណ្ណោះ។ ​ឪពុក​របស់​គេ​ឈ្មោះ Eric ​ក៏​ជា​អតីត​កីឡាករ​បាល់ទាត់​ម្នាក់​ដែរ ​លេង​នៅ​តំបន់​ការពារ​ស្លាប ប៉ុន្តែ​មិន​មាន​ឈ្មោះ​ល្បី​អ្វី​នោះ​ទេ។ ​បច្ចុប្បន្ន​គ្រួសារ​នេះ ​បាន​ផ្លាស់​មក​អេស្ប៉ាញ ​ហើយ​គ្រប់​ពេល​គឺ​លោក Eric ​ជា​អ្នក​បើក​ឡាន​ជូន Rodrygo ​ទៅ​ហ្វឹកហាត់​ជា​និច្ច៕


ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT