Rodgers ​៖ ​Leicester ​បើ​មិន​បាន​លេង UCL ​ពិត​ជា​រឿង​គួរ​ឱ្យ​ស្ដាយ​បំផុត​

​លោក​ Rodgers ​អ្នក​ចាត់ការ​ក្រុម​ Leicester City ​បាន​បញ្ជាក់​ថា​ប្រសិន​បើ​មិន​អាច​ចូល​លេង UEFA Champions League ​ទេ ​នោះ​ជា​រឿង​ដែល​គួរ​ឱ្យ​សោកស្ដាយ​បំផុត។នៅ​រាត្រី​នេះ ​ការ​ប្រកួត Premier League ​នឹង​ឈាន​ចូល​សប្ដាហ៍​ចុង​ក្រោយ​ហើយ ​ដោយ​ក្រុម Leicester City ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Manchester United ​នៅ​ម៉ោង​១០​យប់​។ ការ​ប្រកួត​នៅ​យប់​នេះ គឺ​ពិត​ជា​ស្វិតស្វាញ​ខ្លាំង​ហើយ ព្រោះ Leicester City ត្រូវ​ការ​ឈ្នះ​បិសាច​ក្រហម​ដាច់​ខាត ទើប​ពួកគេ​មាន​ឱកាស​លេង UEFA Champions League ​បាន​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ លោក ​Rodgers ​និយាយ​ថា​៖ “វា​ជា​រឿង​អស់​សង្ឃឹម​មួយ ​ប្រសិន​បើ​យើង​មិន​អាច​លេង UCL ​បាន។ យើង​បាន​ស្ថិត​នៅ​កន្លែង​សុវត្ថិភាព​មួយ​កន្លង​មក​នេះ ​ប៉ុន្តែ​វា​បាន​ផ្លាស់ប្ដូរ​ច្រើន​មែនទែន។ វា​បាន​បញ្ជាក់​ថា​យើង​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ទើប​អាច​លេង UCL ​បាន​។ ក្រុម​ទាំង​អស់ បាន​ហ្វឹកហាត់​យ៉ាង​ល្អ​ក្នុង​ការ​ត្រលប់​មក​វិញ​នេះ ​ខណៈ​ដែល​យើង​ហាក់​ដូចជា​ធ្វើ​មិន​បាន​ល្អ​សោះ​ប៉ុន្មាន​ប្រកួត​មក​នេះ”៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT