ឈ្នះ​ Premier League ​ក្រុម​ Liverpool ​ទទួល​បាន​ប្រាក់​សរុប​១៧៩​លាន​ផោន​

​ក្រុម Liverpool ​បូក​សរុប​ប្រាក់​ដែល​ពួកគេ​ទទួល​បាន​ក្រោយ​ពី​លើក​ពាន​រង្វាន់ Premier League ​រដូវ​កាល​នេះ ​បាន​រហូត​ដល់​១៧៩​លាន​ផោន​ឯ​ណោះ។បាន​ចំណាត់​ថ្នាក់​លេខ​១​លើក​ពាន Premier League ​ក្រោយ​ខកខាន​៣០​ឆ្នាំ​មក​នេះ ​ក្រុម Liverpool ​ទទួល​បាន​ប្រាក់​៦៣​លាន​ផោន។ ​ខណៈ​ដែល​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ​ទៀត​ជា​ច្រើន ​បាន​ធ្វើ​ឱ្យ​ហង្ស​ក្រហម​រដូវ​កាល​នេះ ​រក​ប្រាក់​បាន​ដល់​ទៅ​១៧៩​លាន​ផោន​ឯ​ណោះ​ពី​ការ​ប្រកួត​រដូវ​កាល​នេះ។ ​

ការ​ទទួល​បាន​ប្រាក់​ច្រើន​នេះ គឺ​កើត​ឡើង​ដោយសារ​តែ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​ក្រុម ដែល​អាច​ដាច់​ពិន្ទុ​បាន​យ៉ាង​ច្រើន។ការ​ទទួល​បាន​ប្រាក់​ច្រើន​នេះ គឺ​ពិត​ជា​ល្អ​ខ្លាំង​សម្រាប់​ក្រុម Liverpool ដោយសារ​តែ​អំឡុង​ពេល Covid-19 ​នេះ ​ក្រុម​ទាំង​អស់​សុទ្ធ​តែ​រង​ផល​ប៉ះ​ពាល់។ ​ដូច្នេះ ចំណូល​ដែល​រក​បាន​របស់​ក្រុម​ទាំង​អស់ ពិត​ជា​សំខាន់​ខ្លាំង​មែនទែន៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT