Arteta ​ថា​ក្រុម Arsenal ​ត្រូវ​ការ​ពេល ដើម្បី​កសាង​ក្រុម​ឱ្យ​ល្អ​ឡើង​វិញ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​នៅ​រដូវ​កាល​នេះ គឺ​ជា​រដូវ​កាល​អាក្រក់​បំផុត​របស់​ពួកគេ​រយៈ​ពេល​២៥​ឆ្នាំ​មក​នេះ ​ដោយ​សល់​១​ប្រកួត​ចុង​ក្រោយ ​ហើយ​អាច​មាន​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​ត្រឹម​លេខ​៨​ក្នុង​តារាង។

ត្បិតតែ​មាន​រដូវ​កាល​មិន​ល្អ​យ៉ាង​នេះ​ក្ដី ​ប៉ុន្តែ​សម្រាប់​លោក Arteta ​នៅ​តែ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​ថ្នាក់​ដឹក​នាំ​ជា​និច្ច។ ​លោក​រំពឹង​ថា​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​កីឡាករ​ច្រើន ​ហើយ​ក្រុម​កាំភ្លើង​ធំ​ក៏​អាច​នឹង​ធ្វើ​បាន​ល្អ​ឡើង​វិញ​ផង​ដែរ​សម្រាប់​រដូវ​កាល​ថ្មី។

​លោក Arteta ​បាន​អះអាង​ថា​៖ “ខ្ញុំ​អាច​និយាយ​បាន​ថា​ខ្ញុំ​មាន​ទំនុក​ចិត្ត​ជាមួយ​អ្វី​ដែល​ម្ចាស់​ក្លឹប​បាន​ធ្វើ។ ​ខ្ញុំ​ដឹង​ច្បាស់​ថា​ខ្ញុំ​មក​ដឹក​នាំ​ក្រុម​នេះ​នឹង​ជួប​បញ្ហា​អ្វី​ខ្លះ ប៉ុន្តែ​គ្រប់​យ៉ាង​នឹង​អាច​ដោះស្រាយ​បាន ​ដោយ​គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា​បន្តិច​ប៉ុណ្ណោះ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT