Man Utd ​ចូល​ប្រជែង Chelsea ​ទិញ​យក Oblak ​

​ក្រុម​បិសាច​ក្រហម Manchester United ​ក៏​បាន​ចូល​ខ្លួន​ប្រជែង​ជាមួយ Chelsea ​ផង​ដែរ ​ក្នុង​ការ​ទិញ​យក​អ្នក​ចាំទី Jan Oblak ​របស់​ក្រុម Atletico Madrid ។

​ក្រុម​បិសាច​ក្រហម ​ក៏​មាន​បញ្ហា​អ្នក​ចាំទី​ដូច​ក្រុម Chelsea ​ដែរ។ ​​David de Gea ​បាន​បង្ក​កំហុស​ជា​ច្រើន​លើក​រដូវ​កាល​នេះ ដែល​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ជា​ច្រើន​ជុំ​វិញ​ជម្រើស​ដំបូង​ឬ​អ្នក​ចាំទី​ដៃ​ទី​១​របស់​គេ។ ​ដោយ​សូម្បី​តែ​លោក Ole ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​នោះ ​ក៏​មិន​ហាន​ធានា​បាន​សម្រាប់​រដូវ​កាល​ក្រោយ​ថា De Gea ​នឹង​រក្សា​តំណែង​ដៃ​ទី​១​ឬ​អត់​ដែរ។

ដូច្នេះ​ហើយ​ទើប​បាន​ជា​ក្រុម​បិសាច​ក្រហម Man Utd ​មើល​ឃើញ​ថា Oblak ​ជា​អ្នក​ចាំទី​ល្អ ហើយ​ពួកគេ​គិត​ថា​សក្ដិសម​បំផុត​ក្នុង​ការ​ចូល​មក​ជួយ​ក្រុម។ ​តែ​ការ​ប្រជែង​ជាមួយ Chelsea ​នឹង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ដែរ។ ​មួយ​វិញ​ទៀត​តម្លៃ​ខ្លួន​របស់​គេ ​ក៏​នឹង​មិន​ថោក​ដែរ ព្រោះ​កុងត្រា​ជាមួយ AT Madrid ​ក៏​មាន​ច្រើន​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT