សរ សី ទៅរួចនិង XIE BIN ទេនៅ One FC ?

ជើងខ្លាំង សរ សីរ ឡើងចូលទ្រុង One Championship ស្វវាគមន៍អ្នកប្រដាល់ចិន XIE BIN នាថ្ងៃទី២៧ ខែកក្កដានេះ នៅប្រទេសហ្វ៊ីលីពីន។

XIE BIN ធ្លាប់ប្រកួតប៉ះកីឡាករកម្ពុជាម្តងគឺ ចាន់ រតនា ដែលកាលណោះគេបានឈ្នះទឹកទី២។ ចំពោះការប៉ះ សរ សីរ វិញ ប្រាកដជាល្អមើល ត្បិតអ្នកប្រដាល់ចាស់វស្សារូបនេះ ចូលចូលសម្រុកមិនឲ្យដៃគូបន្លាយពេលវេលាតាមចិត្តឡើយ។ ដូច្នេះប្រសិន XIE BIN ធ្វេសប្រហែល ឬអ្នកលេងគុនខ្មែររកចំណុចខ្សោយឃើញ នោះអ្នកទាំងពីរនឹងប្តូរគ្នាល្អមើលមិនខាន។

XIE BIN មានប្រវត្តិប្រកួតខ្លាំងអស្ចារ្យ ដោយធ្លាប់បំបាក់ជើងខ្លាំងជាច្រើន រួមទាំងអ្នកលេងគុនចម្រុះ ចាន់ រតនា របស់កម្ពុជាថែមទៀត។

សរ សីរ ថ្វីបើវ័យរាងជ្រេបន្តិច ប៉ុន្តែគេនៅតែទទួលបានឱកាសទៅប្រកួតនៅក្រៅប្រទេសជាញឹកញយ។ ដោយឡែក ការប្រកួតនៅថ្ងៃទី២៧នេះ ចាប់ផ្តើមពីម៉ោង៧យប់តទៅ ដោយមាន LIVE លើផេក One Championship។​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT