អបអរ PSG ​លើក​ពាន ​French Cup ​តែ​មាន​កីឡាករ​ម្នាក់​របួស​

​ក្រុម​ PSG ​បាន​លើក​ពាន​រង្វាន់ French Cup ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម ​Saint-Etienne ​ក្នុង​លទ្ធផល ១-០ ​នៅ​យប់មិញ​នេះ​។

​ខ្សែ​ប្រយុទ្ធ Neymar ​ជា​អ្នក​រក​គ្រាប់​បាល់​ជ័យជម្នះ​នេះ ​នៅ​នាទី​១៤។ ​តែ​នៅ​នាទី​៣១ ​ក៏​ស្រាប់​តែ​កីឡាករ​ Loic Perrin ​ទទួល​បាន​កាត​ក្រហម ​បន្ទាប់​ពី​បង្ក​កំហុស​លើ Mbappe ​។ ​នៅ​សល់​គ្នា​ត្រឹម​១០​នាក់​នេះ ​ក្រុម ​Saint-Etienne ​មិន​អាច​ធ្វើ​អ្វី​ក្រុម PSG ​បាន​ឡើយ ​ដោយ​បញ្ចប់​ការ​ប្រកួត​ត្រឹម​លទ្ធផល PSG ​១-០  ​Saint-Etienne ។

ជាមួយ​បញ្ហា​របួស​កែង​ជើង​នេះ​ដែរ Mbappe ​មិន​ទាន់​ច្បាស់​ថា​អាច​លេង UEFA Champions League ​បាន​ឬ​នោះ​អត់​នោះ​ទេ។ ​ដោយ​រូបគេ​ត្រូវ​ដើរ​ដោយ​ប្រើ​ឈើ​ច្រត់​ទៅ​ហើយ ដូច្នេះ​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​មិន​ដឹង​ថា​អាច​ជា​សះស្បើយ​ឬ​អត់​ឡើយ៕ប្រភព Dailymail

https://twitter.com/jutin__/status/1286749292418543616?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1286749292418543616%7Ctwgr%5E&ref_url=https%3A%2F%2Fwww.dailymail.co.uk%2Fsport%2Ffootball%2Farticle-8558175%2FLoic-Perrins-foul-Kylian-Mbappe-prompted-22-man-brawl-saw-SIX-yellow-cards-one-red-card.html

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT