ជម្រើសជាតិទោចក្រយាន គ្រោងទៅហ្វឹកហាត់នៅប្រទេសបារាំង

សហព័ន្ធខ្មែរកីឡាទោចក្រយាន សហកាជាមួយសមាគមប្រណាំងកីឡាទោចក្រកម្ពុជា នៅប្រទេសបារាំងគ្រោង នឹងបញ្ជូនជម្រើសជាតិឈុតធំ៣នាក់ ដើម្បីទៅហ្វឹកហាត់រយៈពេល ៣ខែនៅប្រទេសបារាំង នាខែកញ្ញា ឆ្នាំ២០២០។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបញ្ជាក់ថា ក្នុងកិច្ច សហការរវាងសហព័ន្ធខ្មែរកីឡាទោចក្រយាន និងសមាគមប្រណាំងកីឡាទោចក្រកម្ពុជានៅ ប្រទេសបារាំង (Cambodia Cycling Academy) គឺបានឯកភាពសម្របសម្រួលគ្នា ដើម្បី បញ្ជូនកីឡាករជម្រើសជាតិឈុតធំចំនួន៣នាក់ ចូលរួមការហ្វឹកហាត់រយៈពេលវែង ក្នុង រយៈពេល៣ខែនៅប្រទេសបារាំង។ ក្នុងការបញ្ជូនកីឡាករទៅហ្វឹកហាត់នេះផងដែរ ខាង សមាគមកីឡាទោចក្រយាននៅប្រទេសបារាំង ជាអ្នករ៉ាប់រងលើលិខិតស្នាមនានា ការស្នាក់នៅ ហូបចុក និងសំបុត្រយន្តហោះធ្វើដំណើរទៅមកជូនក្រុមកីឡាករកម្ពុជា។

ក្រុមជម្រើសជាតិឈុតធំទាំង៣នាក់នេះ នឹងត្រូវហ្វឹកហាត់ជាមួយក្រុមកីឡាករបរទេស និងគ្រូបង្វឹកជាជនជាតិបារាំង ដើម្បីបង្កើនសមត្ថភាព បទពិសោធន៍ និងដើម្បីត្រៀមចូលរួម ការប្រកួតជាអន្តរជាតិនានា ជាពិសេសត្រៀមចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ។

ក្នុងកិច្ចសហការរវាងសហព័ន្ធខ្មែរកីឡាទោចក្រយាន និងសមាគមប្រណាំងកីឡាទោចក្រកម្ពុជា នៅប្រទេសបារាំង "Cambodia Cycling Academy"…

Posted by សហព័ន្ធកីឡាទោចក្រយានកម្ពុជា Cambodian Cycling Federation – CCF on Wednesday, 22 July 2020

អគ្គលេខាធិការរូបនេះបន្ថែមទៀតថា បន្ទាប់ពីបានសម្ភាសន៍ និងរៀបចំគ្រប់ឯកសារ រួចរាល់ហើយនោះ ក្រុមកីឡាករកម្ពុជាគ្រោងចេញដំណើរទៅហ្វឹកហាត់នៅប្រទេសបារាំង នាខែកញ្ញា ឆ្នាំ២០២០។ ក្រុមជម្រើសជាតិកីឡាទោចក្រយានទាំង៣នាក់នេះរួមមាន៖ កីឡាករ យឿន ភីយុទ្ធ កីឡាករ ហួត លយរស្មី និងកីឡាករ គឹម ចាន់ធូ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT

អត្ថបទទាក់ទង

  • អត្ថបទថ្មី