Balotelli ​កំពុង​ចរចា​លេង​ឱ្យ​ក្រុម​លីគ​ទី​៣​នៅ​អ៊ីតាលី​

​ខ្សែ​ប្រយុទ្ធ Mario Balotelli ​កំពុង​ចរចា​ជាមួយ​ក្លឹប Como ​ដែល​លេង​នៅ​លីគ Serie C ​លំដាប់​ទី​៣​នៅ​អ៊ីតាលី ​ក្រោយ​ពី​រូបគេ​មាន​បញ្ហា​ជាមួយ​ក្រុម ​Brescia ​រហូត​ត្រូវ​បណ្ដេញ​ចេញ។

​ក្រុម Como ​នេះ ​ត្បិត​តែ​លេង​នៅ​លីគ​លំដាប់​ទី​៣​មែន ប៉ុន្តែ​បើ​មើល​ជាក់​ស្ដែង​ទៅ ​ពួកគេ​មាន​ម្ចាស់​ជា​សេដ្ឋី​មួយ​រូប​ផង​ដែរ ដែល​មាន​ទ្រព្យ​សម្បត្តិ​ដល់​ទៅ​១៨​ពាន់​លាន​ដុល្លារ​ឯ​ណោះ។ ​ប្រភព​នៅ​ក្លឹប​នេះ បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Balotelli ​បាន​មក​ចរចា​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រុម ​និង​មាន​គម្រោង​ជា​ច្រើន ដើម្បី​នាំ Como ​ឱ្យ​ឡើង​ដល់​ចំណុច​កំពូល​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។​

អតីត​ខ្សែ​ប្រយុទ្ធ​របស់ Man City ​និង Liverpool ​ខាង​លើ​នេះ ​មាន​បញ្ហា​ជាមួយ​ថ្នាក់​ដឹក​នាំ​របស់​ក្រុម Brescia ​រហូត​ដល់​ថ្នាក់​ក្លឹប​ដោយ​ដើរ​ចេញ​តែ​ម្ដង​នា​រដូវ​កាល​នេះ។ ​អតីត​កីឡាករ​ជម្រើស​ជាតិ​អ៊ីតាលី​រូប​នេះ ​កំពុង​ស្វែង​រក​ក្លឹប​ដើម្បី​លេង​វិញ ​ដោយ Como ​ជា​ជម្រើស​មួយ​របស់​គេ ​ខណៈ​ដែល​ក្លឹប​ធំ​ៗ​ដទៃ​ទៀត ​មិន​មាន​ចំណាប់​អារម្មណ៍​លើ Mario Balotelli ​ទៀត​ឡើយ៕ ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT