ច្បាស់​ហើយ Zidane ​នឹង​បន្ដ​ដឹក​នាំ​ក្រុម Real Madrid ​រដូវ​កាល​ក្រោយ​

​ក្លឹប Real Madrid ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​អ្នក​ចាត់ការ Zidane ​នឹង​មិន​ចាកចេញ​ទៅ​ណា​នោះ​ទេ ​ដោយ​រដូវ​កាល​ក្រោយ​នេះ រូបគេ​នឹង​បន្ដ​ដឹក​នាំ​ក្រុម​ដដែល​។

​ក្រោយ​ពី​ដឹក​នាំ​ក្រុម Real Madrid ​លើក​ពាន La Liga ​រដូវ​កាល​នេះ​មក ​អ្នក​ចាត់ការ Zidane ​និង​លោក Perez ​ប្រធាន​ក្លឹប ​បាន​ជួប​ចរចា​គ្នា ​និង​បង្ហាញ​ពី​គោលដៅ​នៅ​ថ្ងៃ​អនាគត។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ទៅ ​ក្លឹប Real Madrid ​បាន​ប្រកាស​ពី​ជោគជ័យ​មួយ ​ដោយ​លោក Zidane ​យល់​ព្រម​តាម Perez ​និង​បន្ដ​ដឹក​នាំ​ក្រុម​ទៀត​រដូវ​កាល​ក្រោយ។

​ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ការ​ចរចា​នោះ គឺ Zidane ​នឹង​អាច​ទិញ​កីឡាករ​ណា​ក៏​បាន​ដែរ​ឱ្យ​តែ​លោក​ពេញ​ចិត្ត​សម្រាប់​រដូវ​កាល​បន្ទាប់​ខាង​មុខ​ទៀត។ តែ​សម្រាប់​រដូវកាល​ដោះដូរ​កីឡាករ​នេះ ​នឹង​មិន​មាន​អ្វី​ប្រែប្រួល​ឡើយ ដោយ​អ្នក​ចាត់ការ​បារាំង​នឹង​ប្រើ​កីឡាករ​ដែល​មាន​ស្រាប់​វិញ ព្រោះ​ក្លឹប Real Madrid ​ត្រូវ​ការ​សន្សំ​ប្រាក់ ​ក្នុង​គ្រា Covid-19 ​នេះ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT