ជំនួបរវាងយុវជនបឹងកេត ជាមួយយុវជនវិសាខា នឹងផ្លាស់ប្តូរទីលានប្រកួត

ការប្រកួតចុងក្រោយក្នុងពូល នៃដំណាក់កាលទីពីរ ក្នុងពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ របស់សហព័ន្ធបាល់ទាត់កម្ពុជា រវាងយុវជនបឹងកេត ទល់នឹងយុវជនវិសាខា ត្រូវផ្លាស់ប្តូរទីលានប្រកួត ពី កីឡដ្ឋានខេមបូឌាអ៊ែវ៉េ ទៅធ្វើនៅកីឡដ្ឋាន ស្មាត អ.អេស.អ៊ិន ជំនួសវិញ។

photo_2020-07-23_13-59-44

តាមកាលវិភាគ គឺដោយសារតែការប្រកួតធ្វើឡើងនៅម៉ោង ៨ព្រឹក ថ្ងៃអាទិត្យ ទី ២៦ ខែ កក្កដា ឆ្នាំ ២០២០ ស្របថ្ងៃគ្នាជាមួយនឹងការប្រកួតរបស់ក្រុមធំ បឹងកេត ទល់នឹងក្លិបភ្នំពេញក្រោន ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២០។

គួរឱដឹងថា បច្ចុប្បន្ន យុវជនបឹងកេត ស្ថិតក្នុងពូល A (ដំណាក់កាលទី២) ដោយឈរកំពូលតារាង មាន ៤ពិន្ទុ ឆ្លងកាត់ការប្រកួត ឈ្នះ យុវជនភ្នំពេញក្រោន ៥-២ និងស្មើយុវជន អាយ.អេស.អាយ ដង្កោសែនជ័យ ១-១ ។ ប្រកួតចុងក្រោយក្នុងពូល A នេះ នឹងកំណត់យកពីរក្រុមក្នុងពូល ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT