Atletico ឲ្យ ៥០ លាន តែ Atalanta ច្រាន​ចោល​ហើយ ទល់ ៨០ លាន​អឺរ៉ូ​ទើប​ព្រម​ប្រគល់​ឲ្យ

តាម​របាយការណ៍​ពី TMW បាន​ចុះ​ផ្សាយ​ថា ក្លឹប Atletico Madrid បាន​ដាក់​សំណើ​ចង់​បាន​កីឡាករ Duvan Zapata របស់​ក្លឹប Atalanta ដោយ​ព្រម​ប្រគល់​ជូន​ទឹកប្រាក់ ៥០ លាន​អឺរ៉ូ ប៉ុន្តែ​ក្លឹប​អ៊ីតាលី​បាន​បដិសេធ​មិន​ទទួល​យក​ឡើយ។

Zapata ជា​ខ្សែ​ប្រយុទ្ធ​ដ៏​លេចធ្លោ​មួយ​រូប ប្រចាំ​ក្លឹប Atalanta ដោយ ២៩ ប្រកួត​សរុប​នា​រដូវ​កាល ២០១៩/២០ កីឡាករ​សញ្ជាតិ​កូឡុំប៊ី រក​បាន ១៨ គ្រាប់​និង Assist ៨ លើក​ហើយ។

ប្រភព​បាន​ឲ្យ​ដឹង​ថា Atalanta ទាមទារ​នៅ​តម្លៃ​ខ្លួន Zapata ដល់ ៨០ លាន​អឺរ៉ូ បើ​មិន​ដូច្នោះ​ទេ​គ្មាន​ផ្លូវ​ដែល​អនុញ្ញាត​ឲ្យ​គេ​ចាកចេញ​ទៅ​បាន​ឡើយ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT