អបអរ Liverpool ​លើក​ពាន Premier League ​យប់មិញ​ហើយ​

ក្រុម​ហង្ស​ក្រហម Liverpool ​បាន​លើក​ពាន English Premier League ​នៅ​យប់មិញ​នេះ​ហើយ ​ដោយ​ការ​ប្រកួត​នោះ​ពួកគេ​ក៏​បាន​យក​ឈ្នះ​លើ​ក្រុម Chelsea ​ក្នុង​លទ្ធផល ៥-៣ ​ដែរ​។

ការ​ពិត​ទៅ ​Liverpool ​បាន​ក្លាយ​ជា​ជើង​ឯក​ជា​យូរ​មក​ហើយ ​ដោយសារ​តែ​ពួកគេ​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Manchester City ​ច្រើន​មែនទែន។ ​ក្រុម​លោក Klopp ​បាន​ធ្វើ​ការ​ប្រកួត​បង្គ្រប់​កិច្ច​ជា​ច្រើន​ប្រកួត ​និង​មាន​ឈ្នះ  មាន​ចាញ់ ដើម្បី​រង់​ចាំ​ឱកាស​ល្អ​លើក​ពាន​រង្វាន់​ក្នុង​ដី​របស់​ខ្លួន​ឯង។ ​នៅយប់មិញ​នេះ ​គឺ​ជា​ពេល​វេលា​ល្អ​បំផុត​សម្រាប់​ពួកគេ​ក្នុង​ការ​លើក​ពាន ​ហើយ​ក៏​ជា​ការ​ប្រកួត​ល្អ​មួយ​ទៀត ដែល​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង Chelsea ​បាន​ក្នុង​លទ្ធផល ​៥-៣។

​ដោយ​ឡែក​សម្រាប់​បរាជ័យ​នៅ​យប់មិញ​នេះ​ដែរ Chelsea ​បាន​ធ្លាក់​ចំណាត់​ថ្នាក់​ដល់​លេខ​៤​ក្នុង​តារាង​ហើយ ​ដោយ​ក្រុម Manchester United ​ជា​ក្រុម​ឡើង​មក​ជំនួស​តំណែង​លេខ​៣​វិញ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT