ព្រៃវែង​ និងត្បូងឃ្មុំជាបេក្ខភាព​ឡើង​ទៅ​វគ្គផ្ដាច់​ព្រ័ត្រពាន​រង្វាន់សម្ដេច ហ៊ុន សែន​ថ្នាក់ខេត្តឆ្នាំ២០២០

ព្រៃវែង​ និងត្បូងឃ្មុំបានក្លាយជាបេក្ខភាព​ឡើង​ទៅ​វគ្គផ្ដាច់​ព្រ័ត្រពាន​រង្វាន់សម្ដេច ហ៊ុន សែន​ថ្នាក់ខេត្តឆ្នាំ២០២០​ងហើយ​បន្ទាប់​ពី​យក​ឈ្នះ​គូ​ប្រកួត​រៀងៗខ្លួន​​ដោយ​ព្រៃវែង​បាន​យក​ឈ្នះខេត្តសៀមរាប​ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៩​ទល់​០​ហើយ​ខេត្ត​ត្បូងឃ្មុំ​បាន​យក​ឈ្នះ​ក្រុមខេត្តកែប ក្នុង​លទ្ធផល​ទាំង​ពី​ជើង៥​ទល់​២។

នៅ​ជើង​ទី​២វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ដែល​ទើប​ប្រកួត​ចប់​កាល​ពី​ប៉ុន្មាន​នាទី​មុន ក្រុម​ខេត្តព្រៃវែង​បាន​យក​ឈ្នះ​ខេត្ត​សៀម រាប​ក្នុង​លទ្ធផល​ដល់​ទៅ​៧​ទល់​០ឯណោះ។ កាល​ពី​ជើង​ទី​មួយ​នៅ​ទឹក​ដី​ខេត្តសៀមរាប ក្រុម​មួយ​នេះក៏​បាន​យក​ឈ្នះ​២​ទល់​០​រួច​មក​ហើយដែរ។

ចំណែកត្បូងឃ្មុំ​ដេល​ជា​ម្ចាស់​ជើងឯក​ចាស់​ថ្នាក់​ខេត្ត​ក៏​បន្ត​កំណត់ត្រា​ល្អ​របស់​ខ្លួន​ដោយ​បាន​យក​ឈ្នះ​ខេត្តកែប​ជើង​ទី​២​នេះ​ក្នុង​លទ្ធផល៣​ទល់​១​ដែរ​ខណៈ​ជើង​ទី​មួយ​ឈ្នះ​ក្នុង​លទ្ធផល​២​ទល់​១។

នេះ​មានន័យ​ថា​ ព្រៃវែង​ និងត្បូងឃ្មុំត្រូវ​ជួប​គ្នា​វគ្គផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា​ឆ្នាំ​២០២០​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ខេត្តសៀមរាប​និង​កែប​ប្រជែង​យក​ដំណែង​លេខ​៣៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT