Dean Henderson ​សូម​ឲ្យ United ច្បាស់​រឿង​នេះ​ជាមួយ​ខ្លួន​សិន មុន​គិតគូរ​អនាគត​យូរអង្វែង

តាម​របាយការណ៍​ពី The Times បាន​ចុះ​ផ្សាយ Dean Henderson ដែល​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​លេង​ឲ្យ​ក្លឹប Sheffield United ​នឹង​វិល​ត្រលប់​មក​ចូលរួម​នៅ​ទ្រនំ​អាណាព្យាបាល Man Utd វិញ​នៅ​រដូវ​កាល ២០២០/២១។

ជាមួយ​ការ​លេង​ឲ្យ Sheffield រដូវ​កាល​នេះ កីឡាករ​វ័យ ២៣ ឆ្នាំ បាន​សង្រ្គោះ​បាល់ Clean Sheets ដល់​ទៅ ១៣ លើក​ឯ​ណោះ ដែល​រុញ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ជឿ​ថា​ការ​នាំ​យក Henderson មក​ជំនួស​ De Gea គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់​បិសាច​ក្រហម។

ទន្ទឹម​នឹង​កុងត្រា​សេសសល់​រយៈ​ពេល ២ ឆ្នាំ Henderson ត្រូវ​បាន​ប្រភព​ខាង​លើ​សង្កត់​ធ្ងន់ ថា​ចង់​ឲ្យ United ច្បាស់លាស់​លើ​តំណែង​របស់​ខ្លួន ដែល​ធានា​ថា​អាច​ក្លាយ​ជា​ដៃ​ទី​មួយ​ជាប់​លាប់​ជាមួយ​ក្រុម​សិន ទើប​ខ្លួន​គិតគូរ​ដល់​ដំណើរ​វែងឆ្ងាយ​នៅ Old Trafford។

រំឭក​ថា​ក្រឡេក​ទៅ​មើល​ស្ថិតិ​របស់ De Gea ​នៅ ៣៦ ប្រកួត​សរុប របូត​គ្រាប់​បាល់ ៣៥ គ្រាប់​និង Clean Sheets បាន ១២ លើក​ប៉ុណ្ណោះ ដោយ​កំហុស​ឆ្គង​របស់​គេ​បាន​កើត​ឡើង​ញឹកញាប់​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ជា​ពិសេស​នៅ​បរាជ័យ​ទល់ Chelsea សម្រាប់​វគ្គ ៤ ក្រុម​ចុង​ក្រោយ FA Cup៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT