ក្រោយ At មិន​ទទួល​ Chelsea ​បន្ត​យក Kepa ទៅ​បញ្ចុះបញ្ចូល​ប្តូរ​យក​អ្នកចាំទី​ថ្មី​ពី​ក្លឹប​យក្ស​មួយ​ផ្សេង​ទៀត

Chelsea បាន​រង​បរាជ័យ​ក្នុង​ការ​ដាក់​សំណើ នាំ​យក Jan Oblak មក​ចូលរួម​នៅ Stamford Bridge ​ក្រោយ At Madrid បដិសេធ ពោល​មិន​ចង់​បាន Kepa ​លើ​ការ​ដោះដូរ​នោះ​ឡើយ។

យ៉ាងណាមិញ​ក្លឹប​តោ​ខៀវ​ហាក់​មិន​បោះបង់​ការ​ចង់​បាន​អ្នកចាំទី​ថ្មី​របស់​ខ្លួន​ទេ ដោយ​ពួក​គេ​បាន​បន្ត​សំណើ​នេះ​ទៅ​កាន់​ក្លឹប​យក្ស​កាតាឡាន់​វិញ​ម្តង ពោល​គឺ​ចង់​បាន Ter Stegen ជា​ការ​ដោះដូរ។

តាម​របាយការណ៍​ពី Mundo Deportivo បាន​ចុះ​ផ្សាយ តោ​ខៀវ​ចង់​ប្រើប្រាស់ Kepa Arrizabalaga ជា​ថ្នូរ​លើ​ការ​នាំ​យក Stegen ចេញ​ពី Camp Nou ដោយ​មាន​ការ​ចរចា​នូវ​ការ​ថែមថយ​សមស្រប​ណា​មួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ប៉ុន្តែ​ភាគរយ​ខ្ពស់​គេ​ជឿ​ថា​ សំណើ​នេះ​កាន់​តែ​ពិបាក​ជាង​ការ​ចរចា​យក Oblak ចេញ​ពី​ទឹកដី Wanda Metropolitano ទៅ​ទៀត ព្រោះ​ Barcelona គឺ​ព្យាយាម​ចង​ជើង​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់​របស់​ខ្លួន​រយៈ​ពេល​យូរ​ណាស់​មក​ហើយ ណា​មួយ​គុណភាព​នៃ​ការ​សង្គ្រោះ​បាល់​របស់​គេ​ក៏​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល។ កន្លង​មក Stegen ក៏​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​រដូវ​កាល​នៃ​ក្រុម Barca ដោយ​ទទួល​សំឡេង​បោះឆ្នោត​ខ្ពស់​ជាង Lionel Messi ទៀត​ផង៕

ប្រភព៖ GiveMeSports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT