ឲ្យ​តែ​ចរចា​ជោគជ័យ នោះ Havertz នឹង​ក្លាយ​ជា​កីឡាករ​លំដាប់​ទី ៥ ស៊ី​ថ្លៃ​បំផុត​នៅ Chelsea

Kai Havertz ជា​រ៉ាដា​ចុងក្រោយ ដែល Chelsea ហាក់​កំពុង​ព្យាយាម​អូសទាញ​ឲ្យ​មក​ចូលរួម​នៅ Stamford Bridge អំឡុង​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ។

មាន​ចចាមអារ៉ាម​ជា​ច្រើន ល្ហៀងៗ​ថា Leverkusen អាច​នឹង​លក់ Havertz ឲ្យ​តោ​ខៀវ​នៅ​ខែ​សីហា ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​នៃ​ការ​ផ្ទេរ​ចេញ​នោះ សម្រាប់​កីឡាករ​អាល្លឺម៉ង់​ក៏​អាច​នឹង​ជាប់​ឈ្មោះ​ជា​កីឡាករ​ស៊ី​ថ្លៃ​បំផុត​មួយ​នៅ Chelsea ទៀត​ផង។

បុរស​វ័យ ២១ ឆ្នាំ​លេចលឺ​ថា​អាច​ទទួល​បាន​ថ្លៃ​ពលកម្ម​ប្រមាណ ១៤០ ០០០ ផោន/សប្តាហ៍​លើ​កុងត្រា​ ៥ ឆ្នាំ​ជាមួយ​ក្រុម​របស់​លោក Frank Lampard បែប​នេះ​គេ​នឹង​ក្លាយ​ជា​កីឡាករ​ទី ៥ នៅ Chelsea ដែល​អាច​រក​បាន​ចំណូល​ខ្ពស់​បំផុត​ហើយ។

នោះ​គឺ​នៅ​ទាប​ជាង Timo Werner ទទួល​បាន ១៧០ ០០០ ផោន/សប្តាហ៍ និង Kepa/Kante ទទួល​បាន ១៥០ ០០០ ផោន/សប្តាហ៍ ក៏​ដូច​ជា Christian Pulisic ទទួល​បាន ១៤៥ ០០០ ផោន/សប្តាហ៍៕

ប្រភព៖ GiveMeSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT