Merson ថា​ពាន​អ្នកចាត់ការ​ល្អ​បំផុត​នៅ PL ២០២០ គួរ​តែ​ប្រគល់​ឲ្យ​គ្រូបង្វឹក​រូប​នេះ

អតីត​ជើង​ចាស់​នៅ Arsenal លោក Paul Merson ថ្មីៗ​នេះ​បាន​បង្ហាញ​ការ​យល់​ឃើញ ចំពោះ​ការ​ដឹកនាំ​របស់ Frank Lampard ថា​សក្តិសម​នឹង​បាន​ឈ្នះ​ពាន អ្នកចាត់ការ​ល្អ​បំផុត​នៅ Premier League ប្រចាំ​ឆ្នាំ។

ក្រោយ​ចូល​មក​ជំនួស Sarri លោក Lampard បាន​បង្វែរ​ស្ថានភាព​ដុនដាប​របស់ Chelsea ឲ្យ​មក​ទទួល​ជោគជ័យ​យ៉ាង​ជាប់​លាប់​វិញ មិន​ថា​តែ​ការ​ប្រកួត​នៅ PL និង​ពាន​រង្វាន់​ក្នុង​ស្រុក។ កន្លង​ទៅ Chelsea បាន​យក​ឈ្នះ ៣-១ លើ United ឆ្ពោះ​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ដែល​នេះ​ជា​ក្តី​សង្ឃឹម​នៃ​ពាន​ដំបូង​សម្រាប់​រដូវ​កាល​ទី ១ របស់ Lampard។

បញ្ជាក់​ប្រាប់ Sky Sports លោក Merson និយាយ៖ “ខ្ញុំ​គិត​ថា Chelsea ពិត​ជា​អស្ចារ្យ​ខ្លាំង ពេល​ប៉ះ United ពោល​គឺ​ពិត​ជា​ល្អ​ខ្លាំង​ណាស់ ដោយ ​នេះ Chelsea នៅ​សេសសល់​ប្រកួត​ទល់ Liverpool និង​ប៉ះ Wolves ហើយ Lampard គាត់​ដឹង​ខ្លួន​ឯង​ហើយ​ថា​ប្រសិន​ឈ្នះ FA Cup នោះ​នឹង​ក្លាយ​ជា​ជោគជ័យ​ដ៏​ធំ​សម្បើម​មួយ”។

លោក​បន្ត៖ “សម្រាប់​ឆ្នាំ​ដំបូង​នៅ​លីគ​កំពូល ទាំង​ដែល​ក្លឹប​មិន​អាច​ទិញ​ចូល​កីឡាករ អ៊ីចឹង​លទ្ធផល​ប៉ុណ្ណេះ​គាត់​សក្តិសម​នឹង​ទទួល​បាន​នាម​ជា​អ្នកចាត់ការ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ហើយ”៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT