ជារឿងល្អសម្រាប់​ក្លិបបាល់​ទាត់​កម្ពុជាមានកៅអីលេង​ AFC Cup ដល់​ទៅ​២​ក្នុងឆ្នាំ២០២១

ក្លិបបាល់ទាត់នៅកម្ពុជាចំនួនពីរនឹងមានសិទ្ធិចូលរួមការប្រកួតពានរង្វាន់ AFC Cup ចាប់ពីរដូវកាល២០២១តទៅ ខុសពីសព្វដងដែលទទួលបានត្រឹមកន្លះកៅអី ពោលគឺត្រូវឆ្លងកាត់វគ្គ Play-Off ជាមុនសិន មុនចូលដល់វគ្គចែកពូលសន្សំពិន្ទុ។

សម្រាប់ពីរកៅអីនោះ គឺមួយកៅអីត្រូវចូលទៅកាន់វគ្គចែកពូលដោយស្វ័យប្រវត្តិ ដែលបានទៅលើក្លិបណាមួយឈ្នះជើងឯក Metfone Cambodian League និងមួយកៅអីទៀតសម្រាប់ក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ តែត្រូវឆ្លងកាត់វគ្គ Play-Off ជាមុនសិន។

យ៉ាងណាដើម្បីទទួលបានកៅអីទៅកាន់ការប្រកួតកម្រិតទ្វីបនេះ បេក្ខជនទាំងអស់ត្រូវបំពេញបានលក្ខខណ្ឌអាជ្ញាបណ្ណក្លិបអន្តរជាតិជាមុន ឬ AFC Club Licensing 2020។ ក្នុងករណីមិនអាចបំពេញបានទេ សិទ្ធិចូលរួមនឹងត្រូវប្រគល់ទៅឲ្យក្រុមស្ថិតនៅចន្លោះលេខពីរដល់លេខ៦នៃក្របខណ្ឌ MCL។ ដោយឡែកសម្រាប់ក្រុមណាមួយដែលឈ្នះទាំង MCL និងពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ នោះកៅអីវគ្គ Play-Off ត្រូវផ្ដល់ក្រុមរងជើងឯកលីគកំពូល។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT