Lampard ​ថា​បើ​ទោះ​មិន​បាន Top4 ​ក៏​មិន​មែន​ជា​បញ្ហា​ដែរ​

​Frank Lampard ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម​តតាំង​ជាមួយ​ក្រុម​ជើង​ឯក Liverpool ​នៅ​ម៉ោង​២:១៥​នាទី​យប់​នេះ ​ក្នុង​ការ​ប្រកួត Premier League ​សប្ដាហ៍​ទី​៣៧។ ​សម្រាប់​ប្រកួត​នេះ ​Chelsea ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់ ​ហើយ​ប្រសិន​បើ​ពួកគេ​ឈ្នះ ​នោះ​កៅអី Champions League ​នឹង​បាន​ដោយ​ស្វ័យ​ប្រវត្តិ​ហើយ។ ​ខណៈ​ដែល​ក្រុម Liverpool ​វិញ ​ក្នុង​​ដី​ខ្លួន​ឯង​ក៏​ត្រូវ​ការ​ឈ្នះ​ដូច​គ្នា ព្រោះ​ពួកគេ​នឹង​ធ្វើ​ពិធី​លើក​ពាន​នៅ​រាត្រី​នេះ​តែ​ម្ដង។

​យ៉ាងណា​ក៏​ដោយ ​សម្រាប់​លោក Lampard ​បាន​ចាត់​ទុក​ថា​រឿង​កៅអី Top4 ​ទោះ​បាន​ឬ​មិន​បាន ​វា​មិន​មែន​ជា​បញ្ហា​ខ្លាំង​សម្រាប់​ក្រុម Chelsea ​ឡើយ។ ​លោក​ជឿ​ជាក់​ថា​រដូវ​កាល​ដំបូង​របស់​ខ្លួន ​ពិត​ជា​ពិបាក ​ប៉ុន្តែ​ការ​សម្រេច​បាន​ដល់​ពេល​នេះ គឺ​ជា​មោទកភាព​មួយ​ទៅ​ហើយ។ ​ការ​លេង​ជា​ក្រុម​ឱ្យ​បាន​ល្អ ទើប​ជា​អ្វី​ដែល​លោក​ត្រូវ​ការ​ពិត​ប្រាកដ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT