Mbappe ៖​ខ្ញុំ​នឹង​នៅ PSG ​នា​រដូវ​កាល​ក្រោយ ​

Kylian Mbappe ​បាន​បញ្ជាក់​ពី​អនាគត​របស់​ខ្លួន​ច្បាស់​ហើយ គឺ​រដូវ​កាល​ក្រោយ​នេះ រូបគេ​នៅ​តែ​ជា​កីឡាករ​របស់​ក្រុម PSG ​ដដែល ​មិន​ចាកចេញ​ទៅ​ណា​នោះ​ទេ។

​មាន​ការ​ពិភាក្សា​គ្នា​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​អនាគត​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​២១​ឆ្នាំ​ខាង​លើ​នេះ ​ខណៈ​ដែល​កុងត្រា​របស់​គេ​ជាមួយ​ក្រុម PSG ​នៅ​សល់​ដល់​ឆ្នាំ​២០២២។ ​ការ​និយាយ​ត​គ្នា​ច្រើន​នេះ គឺ​ដោយសារ​តែ​ក្រុម Real Madrid ​ឯ​ណោះ ​ជា​ក្លឹប​មួយ​ដែល​ធ្លាប់​ទាក់ទង​តាម​ទិញ Mbappe ​ជា​ច្រើន​ដង​មក​ហើយ​កាល​ពី​រដូវ​កាល​មុន។

​ដើម្បី​បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​ឱ្យ​បាន​យល់​ច្បាស់ ​អតីត​កីឡាករ Monaco ​រូប​នេះ ​និយាយ​ថា​៖ “ខ្ញុំ​អាច​និយាយ​បាន​ខ្ញុំ​នឹង​នៅ​ទី​នេះ​រដូវ​កាល​ក្រោយ។ ​ខ្ញុំ​កំពុង​ជាប់​គម្រោង​ការងារ​រយៈ​ពេល​៤​ឆ្នាំ​នៅ​ទី​នេះ។ ខ្ញុំ​ចង់​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ពាន​រង្វាន់​ធំ ​និង​ក្លាយ​ជា​ក្លឹប​ល្អ​ជាង​គេ​នៅ​លើ​លោក​នេះ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT