Aston Villa ​ក្រោយ​ឈ្នះ Arsenal ​ឡើង​ផុត​តំបន់​កាត់​ចោល​ហើយ​

​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​យប់មិញ​នេះ ​ដោយ​ក្រុម Aston Villa ​បាន​យក​ឈ្នះ​លើ​ក្រុម Arsenal ​បាន​ក្នុង​លទ្ធផល ១-០ ​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ផុត​តំបន់​ត្រូវ​កាត់​ចោល​ហើយ​។

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម Aston Villa ​រក​បាន​១​គ្រាប់​នៅ​នាទី​២៧ ​ដោយ​កីឡាករ​Trezeguet ។ ​ក្រោយ​ពី​កើត​មាន​១​គ្រាប់​នោះ​មក ​លទ្ធផល​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ​បើ​ទោះ​ជា​ក្រុម​កាំភ្លើង​ធំ ព្យាយាម​វាយ​សម្រុក​យ៉ាង​ណា​ក៏​ដោយ។ ​ចប់​ការ​ប្រកួត​ម្ចាស់​ផ្ទះ Aston Villa ១-០ Arsenal ​។

ជាមួយ​លទ្ធផល​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម Aston Villa ​បាន​ឡើង​ផុត​តំបន់​កាត់​ចោល​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ប្រាកដ​ថា​ពួកគេ​អាច​ឈរ​ជើង​នៅ Premier League ​បាន​ឬ​អត់​នោះ​ទេ។ ​ដោយ​ត្រូវ​រង់ចាំ​ការ​ប្រកួត​ចុង​ក្រោយ​ទៀត​សិន​។ ​ពេល​នេះ ​ក្រុម​លោក Dean Smith ​មាន​៣៤​ពិន្ទុ ​ឈរ​នៅ​លេខ​១៧ ​និង​មាន​គ្រាប់​បាល់ -26 ​ដោយ​ឡែក Watford ​វិញ​នៅ​លេខ​១៨ ​មាន​៣៤​ពិន្ទុ​ដូច​គ្នា តែ​មាន​គ្រាប់​បាល់ -27 ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT