ច្បាស់ការ! នាយក​ជាន់​ខ្ពស់ Juve និយាយ​ពី​អនាគត​របស់ Sarri/Ronaldo នៅ​ឆ្នាំ​ក្រោយ

បកស្រាយ​ឲ្យ​អស់​ចម្ងល់​ពាក់ព័ន្ធ​នឹង​អនាគត​មិន​ប្រាកដប្រជា​របស់ Cristiano Ronaldo ក៏​ដូច​ជា​អ្នកចាត់ការ​លោក Maurizio Sarri ទី​បំផុត​នាយក​ជាន់​ខ្ពស់​ប្រចាំ​ក្លឹប Juventus គឺ​លោក Fabio Paratici បាន​​ចេញ​មុខ​មក​បកស្រាយ​ហើយ។

និយាយ​ប្រាប់​កាល​ពី​ពេល​ថ្មីៗ​នេះ Paratici សង្កត់​ធ្ងន់៖ “Sarri នឹង​បន្ត​ជា​អ្នកចាត់ការ​ Juventus នៅ​ឆ្នាំ​ក្រោយ ហើយ​ Ronaldo ក៏​ដូច​គ្នា ដែល​យើង​ធានា​ថា​គាត់​នឹង​បន្ត​នៅ​ជាមួយ​យើង”។ ជា​សារ​បញ្ជាក់​ប្រាប់ Sky Sport។

ផ្សា​ភ្ជាប់​នឹង​រឿង​នេះ លោក​ក៏​បន្ថែម​ដល់​អនាគត​របស់ Dybala ដែល​កុងត្រា​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២២៖ “យើង​រមែង​បាន​និយាយ​ជាមួយ​អ្នក​តំណាង​របស់ Dybala ដែរ ដោយ​យើង​បន្ត​ស្វែងរក​ដំណោះស្រាយ​ដែល​រុញ​ឲ្យ​គេ​អាច​បន្ត​ឈរ​ជើង​ជាមួយ​យើង​នៅ​ថ្ងៃ​ខាង​មុខ”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT