ឃើញ​សឹង​មិន​ចង់​ជឿ អត្រា​បញ្ជូន​បាល់​ជោគជ័យ​របស់ Kroos នៅ ៥ រដូវ​កាល​កន្លង​មក​នេះ

Toni Kroos ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាករ​ដែល​មាន​ជំនាញ​ខាង​បញ្ជូន​បាល់​ដ៏​ល្អ​មួយ​រូប​លើ​ទីលាន​ប្រកួត ដែល​រុញ​ឲ្យ​តំណែង​ខ្សែ​បម្រើ​របស់​គេ​ជាមួយ​ក្លឹប Real Madrid ​មិន​ធ្លាប់​មាន​ភាព​រកាំរកូស​សោះ​ឡើយ​ចាប់​តាំង​ពី​ផ្ទេរ​មក​ចូលរួម។

បន្ទាប់​ពី Real Madrid លើក​ពាន LaLiga រដូវ​កាល ២០១៩/២០ យើង​ក្រឡេក​ទៅ​មើល​ស្ថិតិ​របស់ Kroos ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​បាល់ គឺ​ឃើញ​ថា​ គេ​មាន​អត្រា​បញ្ជូន​បាល់​ជោគជ័យ​មិន​ដែល​ក្រោម ៩១ ភាគរយ​ឡើយ​នៅ ៥ រដូវ​កាល​ជាប់ៗ​គ្នា។ នេះ​បើ​តាម​ស្ថិតិ​ចេញ​ផ្សាយ​ដោយ ProFootballDB។

យ៉ាង​ហោច​ណាស់​ក៏​មាន​ការ​បញ្ជូន​បាល់​ជោគជ័យ ១ ៩០០ លើក​ដែរ​ចេញ​ពី​ជើង​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​នៅ​ក្នុង​មួយ​រដូវ​កាល តួ​យ៉ាង​មាន​ដូច​ជា៖

  • រដូវ​កាល ២០១៥/១៦ អត្រា​ជោគជ័យ ៩៣,៤៧ ភាគរយ (២ ២៧៧ ក្នុង ២ ៤៣៦ លើក​សរុប)
  • រដូវ​កាល ២០១៦/១៧ អត្រា​ជោគជ័យ ៩១,៨៧ ភាគរយ (១ ៩១០ ក្នុង ២ ០៧៩ លើក​សរុប)
  • រដូវ​កាល ២០១៧/១៨ អត្រា​ជោគជ័យ ៩២,៦ ភាគរយ (១ ៩២៧ ក្នុង ២ ០៨១ លើក​សរុប)
  • រដូវ​កាល ២០១៨/១៩ អត្រា​ជោគជ័យ ៩២,៨៧ ភាគរយ (១ ៩៣២ ក្នុង ២ ០៧៨ លើក​សរុប)
  • រដូវ​កាល ២០១៩/២០ អត្រា​ជោគជ័យ ៩៣,១៧ ភាគរយ (២ ១៨២ ក្នុង ២ ៣៤២ លើក​សរុប)៕
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT