Man City ​ចាប់​ផ្ដើម​ចរចា​ទិញ​​ខ្សែ​ការពារ​ម្នាក់​ពី ​Bournemouth ​

​ក្រុម Manchester City ​កំពុង​ចរចា​ទិញ​យក​ខ្សែ​ការពារ ​Nathan Ake ​ពី​ក្រុម​ Bournemouth ​ក្នុង​តម្លៃ​ខ្លួន​៤០​លាន​ផោន ​នៅ​រដូវ​កាល​ក្រោយ​នេះ​។

លោក Pep ​នៅ​តែ​ស្វែង​រក​ខ្សែ​ការពារ​ល្អ​មក​ពង្រឹង​ក្រុម​ដដែល​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ លោក​បាន​មើល​ឃើញ​សមត្ថភាព​របស់ Ake ​របស់​ក្រុម Bournemouth ​ជាង​គេ ហើយ​ក៏​បាន​បញ្ជូន​ក្រុម​ការងារ​ដើម្បី​ទៅ​ចរចា​ទិញ​យក​ផង​ដែរ។ ​ដោយសារ​តែ​ក្រុម​ Bournemouth ​ជា​ក្រុម​ដែល​ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​លីគ​ក្រោម​ស្រាប់ ដូច្នេះ​ការ​ចង់​បាន​របស់ Man City ​លើ​កីឡាករ Ake ​ហើយ​ផ្ដល់​តម្លៃ​ខ្លួន​ខ្ពស់​ទៀត​នោះ គឺ​មិន​មែន​ជា​រឿង​ពិបាក​នោះ​ទេ។

​រំលឹក​ថា​កីឡាករ​វ័យ​២៥​ឆ្នាំ​ខាង​លើ​នេះ ​ក៏​មាន​ក្លឹប​២​ទៀត​ប្រជែង​ជាមួយ Man City ​ដែរ គឺ Chelsea ​និង Manchester United ។ ​តែ​បើ​តាម​ប្រភព​នៅ​អង់គ្លេស ​ក្រុម​របស់​លោក Pep ​គឺ​មាន​ភាគរយ​ច្រើន​ជាង​គេ ​ក្នុង​ការ​យក​បាន​កីឡាករ​សញ្ជាតិ​ហុល្លង់​រូប​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT