Juventus ​កំពុង​ទាក់ទង​លោក Pochettino ​ទៅ​ដឹក​នាំ​ក្រុម​រដូវ​កាល​ក្រោយ​

​ក្រុម Juventus ​កំពុង​ទាក់ទង​លោក ​Mauricio Pochettino ​ដើម្បី​ទៅ​ជំនួស​កន្លែង​របស់​លោក Maurizio Sarri ​ដែល​កំពុង​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​មិន​សូវ​ពេញ​ចិត្ត។

​បើ​ទោះ​ជា​បច្ចុប្បន្ន​នេះ ​ក្រុម Juventus ​កំពុង​ឈរ​នៅ​កំពូល​តារាង​និង​កៀក​លើក​ពាន​លីគ​កំពូល​មែន ប៉ុន្តែ​ការ​ចាញ់​ពាន Cup ​២​កន្លង​ទៅ ​បាន​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​របស់​ក្លឹប​យក្ស​អ៊ីតាលី​នេះ មិន​សូវ​ពេញ​ចិត្ត​ជាមួយ​ការ​ដឹក​នាំ​របស់​លោក Sarri ​ឡើយ។ ​ប្រភព​នៅ​អ៊ីតាលី ​បាន​បញ្ជាក់​ថា​ក្លឹប​បាន​ទាក់ទង​រក​អ្នក​ចាត់ការ​ថ្មី ដើម្បី​ត្រៀម​ជំនួស​កន្លែង​របស់​អ្នក​ចាត់ការ​បច្ចុប្បន្ន​ទៅ​ហើយ។

​ម្នាក់​ថ្មី​ដែល​ក្រុម Juventus ​ចង់​បាន​នោះ​គឺ​លោក Pochettino ​អតីត​អ្នក​ចាត់ការ​ក្រុម Spurs ​។ ​លោក Pochettino ​នៅ​មិន​ទាន់​ទៅ​ដឹក​នាំ​ក្រុម​ណា​នោះ​ទេ បន្ទាប់​ពី​ត្រូវ​ក្រុម Spurs ​ដក​ពី​តំណែង ហើយ​តែងតាំង​លោក Jose Mourinho ​ជំនួស​វិញ​នោះ។ ​ក្រុម​សេះ​បង្កង់​មើល​ឃើញ​សមត្ថភាព​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ ​ថា​នឹង​អាច​ដឹក​នាំ​ក្រុម​ជោគជ័យ​បាន ​ប្រសិន​បើ​ផ្ដល់​ឱកាស​ឱ្យ​ទៅ​លោក ទើប​បាន​ជា​ពួកគេ​ទាក់ទង​ទៅ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT