Chelsea ​ត្រៀម​ជា​ស្រេច​ប្រាក់​៩០​លាន​ផោន ​ដើម្បី​ទិញ​ Kai Havertz

​ក្រុម​តោ​ខៀវ Chelsea ​បាន​ត្រៀម​កញ្ចប់​ទឹក​ប្រាក់​៩០​លាន​ផោន​រួច​ជា​ស្រេច​ហើយ ដើម្បី​ទិញ​យក​កីឡាករ​វ័យ​ក្មេង​ Kai Havertz ​ពី​ក្រុម ​Bayer Leverkusen ។

តោ​ខៀវ ​បាន​ប្រមូល​ទិញ​យុវជន​ល្អ​ៗ​ជា​ច្រើន​របស់​អាល្លឺម៉ង់។ ដោយ​ក្នុង​នោះ Kai Havertz  ​របស់​ក្រុម ​Bayer Leverkusen ​ក៏​ជា​គោលដៅ​សំខាន់​សម្រាប់​ក្រុម​លោក Lampard ​ចង់​បាន​ផង​ដែរ។ ​ពួកគេ​បាន​ត្រៀម​ជា​ស្រេច​កញ្ចប់​ប្រាក់​រហូត​ដល់​៩០​លាន​ផោន ​ដើម្បី​ផ្ដាច់​កុងត្រា ដោយ​ក្រុម Leverkusen ​ក៏​ទំនង​ជា​ព្រម​ជាមួយ​តម្លៃ​នេះ​ដែរ។

ក្រុម Chelsea ​មិន​ទាន់​បើក​រដូវ​កាល​ស្រួលបួល​ផង​ ពួកគេ​បាន​ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​កក់​ទុក​កីឡាករ​ល្អ​ៗ​ខ្លះ​ទៅ​ហើយ។ ជាក់​ស្ដែង ​ពួកគេ​ទិញ​បាន Timo Werner ​ក្នុង​តម្លៃ​៥០​លាន​ផោន ​និង Hakim Ziyech ​ក្នុង​តម្លៃ​៣៧​លាន​ផោន។ ​ហើយ​បើ​ការ​ព្រមព្រៀង​ជាមួយ Kai ​សម្រេច​ទៀត ​នោះ​ក្រុម​របស់​លោក Lampard ​ចាយ​ប្រាក់​១៧០​លាន​ផោន​ទៅ​ហើយ​នៅ​ត្រឹម​ពេល​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT