[ផ្លូវការ] Messi បន្ត​ឈរ​ឈ្មោះ​ជា​ម្ចាស់​ជើង​ឯក Ballon d’Or ​ដោយ​ឆ្នាំ ២០២០ នេះ​ត្រូវ​បាន​រំសាយ

ស្ថាប័ន​ France Football បាន​ប្រកាស​មុន​នេះ​បន្តិច ថា​នៅ​ឆ្នាំ​ ២០២០ មិន​មាន​ការ​កំណត់​អ្នក​ចាញ់​ឈ្នះ​នៃ​ពាន​រង្វាន់ Ballon d’Or នោះ​ឡើយ ហេតុផល​ក៏​ដោយសារ​ការ​ផ្អាក​នៃ​បាល់ទាត់​ពោល​ក្នុង​ស្ថានភាព​ជំងឺ COVID-19 រីក​រាលដាល​ខ្លាំង​កាល​ពី​ប៉ុន្មាន​ខែ​មុន។

នេះ​ជា​លើក​ដំបូង រាប់​តាំង​ពី​ឆ្នាំ ១៩៥៦ (ឆ្នាំ​បើក​ឲ្យ​ដំណើរការ) ដែល​ France Football ​ប្រកាស​លើក​ការ​ប្រកាស​ពាន Ballon d’Or រយៈ​ពេល ៦ ឆ្នាំ។ អ៊ីចឹង​មាន​ន័យ​ថា Lionel Messi នៅ​តែ​ជា​អ្នក​ការពារ​ជើង​ឯក​ចាស់​សម្រាប់​​ពាន Ballon d’Or ដដែល។

រំឭក​ថា​ភាព​មិន​ស្មើ​ភាព​គឺ​កើត​ឡើង​ជា​ពិសេស​នៅ​លីគ​បារាំង ដែល​ប្រកាស​បញ្ចប់​រដូវ​កាល​មុន​ការ​ប្រកួត​សេសសល់​ជាង ១០ ជុំ​ឯ​ណោះ ហើយ​ការ​ប្រកួត​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​តំបន់​អឺរ៉ុប​ក៏​ត្រូវ​បាន​ផ្អាក ជា​រួម​មិន​មាន​ការ​ប្រកួត​ពេញលេញ​ដូច​រាល់​ឆ្នាំ​ឡើយ ទើប​ជា​ហេតុផល​រុញ​ឲ្យ​ការ​វាយ​តម្លៃ​មិន​អាច​ធ្វើ​ទៅ​បាន៕

ប្រភព៖ Eurosport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT