អតីតខ្សែ​ប្រយុទ្ធបឹង​កេត Julius Oiboh បង្ហាញឱកាស​លេង​នៅ​ក្លិប​លំដាប់​ Top 6 ក្នុង​លីគ​កំពូល​កម្ពុជាជើង​ទី​២

អតីតខ្សេ​ប្រយុទ្ធបឹងកេត Julius Oiboh បង្ហើបថាគេអាចនឹងចូលរួមជាមួយទ្រនំថ្មីមួយនៅក្របខណ្ឌ Metfone Cambodian League ជើងទីពីរ ខាងមុខ ហើយជាក្រុមស្ថិតក្នុងចំណោមបេក្ខភាពកំពូលទាំង៦ ប៉ុន្តែ​រូប​គេ​មិន​បាន​ប្រាប់​លម្អិត​ថា​ក្លិប​ណា​នោះ​ទេ​ពី​ព្រោះ​ពេល​នេះ​ស្ថិត​ក្នុង​ដំណាកាលពិភាក្សា​គ្នា​នៅ​ឡើយ។

“៖ ខ្ញុំមិនទាន់អាចបញ្ជាក់ច្បាស់ថាជាក្រុមណាឲ្យប្រាកដទេឥឡូវនេះ ព្រោះកំពុងចរចាគ្នានៅឡើយ តែនឹងបង្ហាញនៅពេលអ្វីគ្រប់យ៉ាងត្រូវបានសម្រេចឆាប់ៗខាងមុខ ហើយទ្រនំថ្មីនោះគឺជាក្រុមស្ថិតក្នុងចំណោមក្រុមកំពូលទាំង៦។”

“៖ខ្ញុំមិនទាន់មានស្ថានភាពពេញលេញទេ តែប្រាកដណាស់នឹងរួចរាល់នៅមុនជើងទីពីរ។ ខ្ញុំនឹករឭកដល់ការប្រកួតខ្លាំងមែនទែន។ ការហ្វឹកហាត់ខ្លួនឯងមិនគ្រប់គ្រាន់ទេសម្រាប់ខ្ញុំ។”

Julius Oiboh បានចំណាយពេលពីររដូវកាលចុងក្រោយពី២០១៨ដល់២០១៩នៅបឹងកេតក្នុងក្របខណ្ឌ Metfone Cambodian League តែក៏ធ្លាប់លេងពាន Pre-Season ជាមួយក្រុមដដែលនេះនៅចុងឆ្នាំ២០១៦ និងដើម២០១៧ដែរ។ ក្រោយក្រសោបបានស្បែកជើងមាស MCL 2011 នៅណាហ្គាវើលដ៍ កីឡាករវ័យ២៩ឆ្នាំបានចាកចេញពីកម្ពុជា ទៅលេងឲ្យក្លិបជាច្រើននៅប្រទេសថៃ៕

 

អត្ថបទ៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT