Villarreal ​តែងតាំង​លោក Unai Emery ​ធ្វើ​ជា​គ្រូ​បង្វឹក​រដូវ​កាល​ក្រោយ​

​ក្លឹប Villarreal ​បាន​ប្រកាស​តែងតាំង​លោក Unai Emery ​ធ្វើ​ជា​គ្រូ​បង្វឹក​ជា​ផ្លូវការ​ហើយ​សម្រាប់​រដូវ​កាល​ក្រោយ​នេះ បន្ទាប់​ពី​លោក ​Javi Calleja ​សម្រេច​ចាកចេញ​ពី​ក្លឹប​។

​លោក Javi Calleja ​បាន​ដឹក​នាំ​ក្រុម Villarreal ​បាន​យ៉ាង​ល្អ ​ដោយ​រដូវ​កាល​នេះ ពួកគេ​មាន​ឱកាស​លេង​ពាន​រង្វាន់ Europa League ​បាន​។ ​តែ​លោក​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​នេះ​ហើយ​នៅ​ចប់​រដូវ​កាល​នេះ ​ហើយ​ក្រុម Villarreal ​ក៏​បាន​ស្វែង​រក​អ្នក​ជំនួស​វិញ​បាន​ហើយ​ដែរ។​ ដោយ​ពួកគេ​បាន​យក​លោក Emery ​អតីត​អ្នក​ចាត់ការ​ក្រុម Sevilla ​មក​ដឹក​នាំ​ជំនួស​វិញ។

​លោក Emery ​នេះ ​បាន​ដឹក​នាំ​ក្រុម Sevilla ​ជោគជ័យ​មែនទែន ​ប៉ុន្តែ​ក្រោយ​ពី​ចាកចេញ​ទៅ​ដឹក​នាំ​ក្រុម PSG ​និង Arsenal ​មក ​លោក​ហាក់​ដូចជា​ធ្វើមិន​បាន​ល្អ​ដូច​កាល​ដឹក​នាំ​ក្រុម La Liga ​នោះ​ទេ។ ​ថ្នាក់​ដឹក​នាំ​ក្រុម Villarreal ​រំពឹង​ថា​អ្នក​ចាត់ការ​ថ្មី​រូប​នេះ ​នឹង​ធ្វើ​ឱ្យ​ពួកគេ​អាច​សម្រេច​បំណង​លើក​ពាន​បាន៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT