ប្រជា​ជន​ទួរគី ​ចង់​ឱ្យ Ozil ​លេង​ឱ្យ​ជម្រើស​ជាតិ​របស់​ខ្លួន

Mesut Ozil ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់​ហើយ ​បន្ទាប់​ពី​មាន​ការ​រិះគន់​ច្រើន​ពេក ​ចំពោះ​រូបគេ​ពេល​ចប់​ព្រឹត្តិការណ៍ World Cup 2018 ​នេះ។

ទន្ទឹម​គ្នា​នឹង​ការ​ប្រកាស​ចូល​និវត្តន៍​នេះ​ដែរ អតីត​កីឡាករ Real Madrid ​បាន​ប្រាប់​មូលហេតុ​ថា​មក​ពី​មាន​ការ​រើស​អើង​ពូជសាសន៍ និង​ការ​មិន​គោរព ចំពោះ​ខ្លួន ពី​សំណាក់​មន្ត្រី​ធំ​ក្នុង​សហព័ន្ធ​បាល់ទាត់​អាល្លឺម៉ង់ អ្នក​នយោបាយ​ ដៃ​គូ​សហការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​របស់​ប្រទេស​អាល្លឺម៉ង់ ជា​មូល​ហេតុ​ចម្បង​នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​បែប​នេះ។

ខណៈ​ដែល​ការ​ចាប់​ផ្ដើម​ចោទ​ប្រកាន់​ខាង​លើ​កើត​ឡើង​នៅ​ពេល​ដែល​រូបគេ​បាន​ទៅ​ជួប​ជាមួយ​លោក Erdogan ​ប្រធានាធិបតី​ទួរគី ​និង​បាន​ថត​រួប​ជាមួយ​គ្នា​ថែម​ទៀត។ ក្រោយ​ពី​នោះ​មក ​មាន​ប្រជាជន​ទួរគី​ជា​ច្រើន​បាន​លើក​បដា​ចង់​ឱ្យ​ខ្សែ​បម្រើ​រូប​នេះ មក​លេង​ឱ្យ​ជម្រើស​ជាតិ​ទួរគី​វិញ ​ប្រសិន​បើ​អាល្លឺម៉ង់​បោះ​បង់​រូបគេ​ហើយ​នោះ។

Ozil កើត​និង​ធំ​ដឹង​ក្ដី​នៅ​អាល្លឺម៉ង់ តែ​មាន​ឪពុក​ម្ដាយ​ជា​ជនជាតិ​ទួរគី។ ការណ៍​ដែល​កីឡាករ​បាន​ជួប​ថត​រូប​ជាមួយ​ប្រធានាធិបតី​ទួរគី​កាល​ពី​ខែ​ឧសភា កន្លង​ទៅ បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បា​ជា​ច្រើន​ពី​សំណាក់​អ្នក​នយោបាយ (ភាគ​ច្រើន​អ្នក​ស្ដាំ​និយម) ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​មួយ​ចំនួន​ដែល​មិន​ចូល​ចិត្ត​ទួរគី៕ប្រភព៖ DailyMail

  • ប្រជា​ជន​ទួរគី ​ចង់​ឱ្យ Ozil ​លេង​ឱ្យ​ជម្រើស​ជាតិ​របស់​ខ្លួន