គ្រូប​ង្វឹក​ភ្នំពេញ​ក្រោន៖ យុវជនមាន​សមត្ថភាព​ដូច​ជា ពិសុទ្ធនិង​រូហ្សាក់គួរតែ​បង្ហាញសមត្ថភាពលើទីលានបាន​ច្រើនជាង​នេះ

លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្លឹបបាល់ទាត់ភ្នំពេញក្រោន បានលើកឡើងថាលោកបានស្វែងរកនៅគន្លឹះដើម្បីបន្តអភិវឌ្ឍន៍សក្តានុពលរបស់យុវជនទាំងមូលសម្រាប់ក្រុម និងមានផែនការក្នុងដាក់ឲ្យកីឡាករ រ៉ូហ្សាក់ និងពិសុទ្ធលេងនៅក្នុងជម្រើស១១នាក់ដំបូងនាពេលខាងមុខ ក្រោយទទួលបានឱកាសលេងជាមួយពេលវេលាប្រកួត។

«ទាក់ទងជាមួយកីឡាករ២នាក់ ម្នាក់បានដំឡើងពីក្រុមយុវជនមកកាន់ក្រុមធំ និងមួយទៀតធ្លាប់ជាប់ជាយុវជនជម្រើសជាតិ ដោយពួកគាត់ធ្លាប់មានបទពិសោធន៍នៅក្នុងការលេង»។ លោក​បាន​និយាយ​ក្នុង​វេបសាយផ្លូវការ​របស់​ក្លិប​បាល់​ទាត់ភ្នំពេញ​ក្រោន។

«យើងឃើញចង្វាក់នៃការលេងល្អប្រសើរជាងឆ្នាំមុនសម្រាប់ រ៉ូហ្សាក់ ដោយសារតែយើងព្យាយាមខិតឲ្យជិត និងស្រង់ទិន្នន័យថាហេតុអ្វីកត្តាប្រព័ន្ធលេង កម្លាំង និងបច្ចេកទេសមានការធ្លាក់ចុះ។ ចឹងយើងបានព្យាយាមចូលឲ្យជិត និងសិក្សាអំពីគាត់ យើងក៏បានប្រជុំជាមួយគណៈគ្រប់គ្រង និងប្រើពេលវេលាច្រើនជាមួយនឹងគាត់។ ខ្ញុំគិតថា រ៉ូហ្សាក់ជាកីឡាករមានគុណភាព ប្រសិនណាយើងផ្តល់ទំនុកចិត្ត យើងផ្តល់ឱកាសឲ្យគាត់លេង គាត់និងអាចជួយយើង និងក្រុមបាន។ ខ្ញុំពេញចិត្ត ខ្ញុំសប្បាយចិត្តពេលឃើញគាត់លេង និងអ្វីដែលគាត់ទទួលបានពីយើង និងមិត្តភ័ក្ត្រផ្សេងៗទៀតនៅក្នុងក្រុម»។

«ចំពោះ ពិសុទ្ធ គឺជាកីឡាករមានសក្តានុពលទៅ ៥ឆ្នាំ ១០ឆ្នាំ រឺ១៥ឆ្នាំខាងមុខទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជាជាកីឡាករដែលល្អ។ យើងឃើញចង្វាក់គាត់លេងតាំងពីក្រុមយុវជនថ្នាលនៅក្នុងពេលប្រយុទ្ធគឺគ្រោះថ្នាក់មែនទែន។ ហើយយើងឃើញថានៅពេលផ្តល់ឱកាសលេងចង្វាក់របស់គាត់គឺសុីគ្នាជាមួយកីឡាករ Timothy, Nieto, ធីវ៉ា, ប៉ូលីន និង Ideguchi ជាមួយ ម៉ូស្លីម និងបារាំងទៀត»។

«សម្រាប់ពួកយើងផ្ទាល់ក៏បានរៀបចំគម្រោងដាក់ឲ្យកីឡាករ រ៉ូហ្សាក់ និងពិសុទ្ធបានលេងជម្រើស១១នាក់ដំបូង។ ពីមុនមកយើងមានការពិបាកចិត្តក្នុងការដាក់កីឡាកររូបណាលេងដោយមានគុណភាពខុសគ្នាច្រើន ប៉ុន្តែដល់ពេលនេះយើងក៏មានការពិបាកចិត្តក្នុងការដាក់កីឡាកររូបណាលេងជម្រើសដំបូងដោយសារកីឡាកររបស់យើងជាយុវជន ប៉ុន្តែពួកគេមានភាពប្រហាក់ប្រហែលក្នុងការលេង។ សម្រាប់ពេលនេះយើងចង់ដាក់កីឡាកររូបណាលេង១១នាក់ដំបូងក៏បានដែរក្នុងក្រុមរបស់យើង»៕

ប្រភពនិងរូបភាព៖ភ្នំពេញ​ក្រោន

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT