អាថ៌កំបាំង ៤ យ៉ាង កម្រ​មាន​អ្នក​ដឹង​ពី​ភរិយា​របស់ Lionel Messi

Antonella Roccuzzo បាន​ចូល​រោង​ជ័យ​ជាមួយ Lionel Messi នៅ​ខែ​មិថុនា ឆ្នាំ ២០១៧ ហើយ​មក​ទល់​ពេល​នេះ​ទទួល​បាន​កូន​ប្រុស​ដ៏​ស្រស់​ស្អាត ៣ រូប​ជា​ចំណង​ដៃ​រួម​មាន Thiago, Mateo និង Ciro។

នៅ​ពី​ក្រោយ​ស្នេហា​ដ៏​ផ្អែមល្ហែម​របស់​អ្នក​ទាំង​ពីរ ជឿជាក់​ថា​ប្រិយមិត្ត​ជា​ច្រើន ប្រហែល​ដឹង​ច្បាស់​រឿង​មួយ​ថា Roccuzzo និង Messi គឺ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​តាំង​ពី​នៅ​ក្មេង ហើយ​ផ្តើម​បង្កាត់​ភ្លើង​ស្នេហ៍​ចាប់​ដៃ​គ្នា​ជា​គូ​ជីវិត​ជាង ១០ ឆ្នាំ​មក​ហើយ។ ប៉ុន្តែ​មាន​រឿង​ចាក់ដោត​ខ្លះ ពាក់ព័ន្ធ​នឹង​ Roccuzzo ដែល​ជា​ភរិយា អាច​មិន​សូវ​មាន​អ្នក​ដឹង​ឡើយ មិន​ថា​តែ​ជីវិត​ផ្ទាល់​ខ្លួន​របស់​នាង និង​អត្តចរិត​ពិត។

៤.រៀន​ទន្តពេទ្យ ចុង​ក្រោយ​ក្លាយ​ជា​តារា​ម៉ូដែល


តារា​ស្រី​សម្បុរ​ស្រអែម ​សញ្ជាតិ​អាហ្សង់ទីន​ពេញ​តួ​រូប​នេះ កាល​នៅ​រៀន​គឺ​នាង​ចាប់​យក​ជំនាញ​ជា​ទន្តពេទ្យ ឬ​ពេទ្យ​ធ្មេញ ប៉ុន្តែ​ចុងក្រោយ​បែរ​ជា​ជ្រើស​យក​អាជីព​ជា​តារា​ម៉ូដែល​មក​ទល់​សព្វថ្ងៃ។

៣.ជា​ដៃគូ​រកស៊ី​ជាមួយ​ភរិយា​របស់ Suarez


Rocuzzo បាន​ចាប់​ដៃ​ជាមួយ​ភរិយា​របស់ Luis Suarez ដែល​ជា​មិត្ត​សម្លាញ់​ស្វាមី​ខ្លួន គឺ​អ្នកនាង Sofia ក្នុង​ការ​បើក​ហាង​លក់​ស្បែក​ជើង ជ្រក​ក្រោម​ស្លាកយីហោ Sarkany ដែល​បច្ចុប្បន្ន​កំពុង​ចរាចរ​ក្នុង​ទីផ្សារ​នៅ​ប្រទេស​អេស្ប៉ាញ។

២.មាន​ស្នាម​សាក់​ Couple


អាច​ថា​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍​ច្រើន​នោះ​ទេ ដរាប​ណា​អ្នក​មិន​បាន​សម្លឹង​ឲ្យ​ជាក់​នៅ​ផ្នែក​ដៃ​ខាង​ស្តាំ​របស់ Messi និង Rocuzzo។ ដោយ​អ្នក​ទាំង​ពីរ​បាន​ចាក់​សាក់​ជា​លក្ខណៈ​ Couple គឺ​មាន​រូប​សញ្ញា មកុដ ដោយ​ Messi ជា​មកុដ​សម្រាប់​ព្រះ​អង្គ​ម្ចាស់ និង​ Rocuzzo ជា​មកុដ​សម្រាប់​ម្ចាស់ក្សត្រី។

១.ជា​មនុស្ស​មាន​អត្តចរិត​អៀនខ្មាស​បំផុត


អ្នក​កម្រ​នឹង​ឃើញ Rocuzzo និយាយ​ក្នុង​បទសម្ភាសន៍​ណា​មួយ​ណាស់ ជា​ការ​ពិត​នេះ​ក៏​ដោយសារ​ចរិត​អៀនខ្មាស​របស់​នាង​ដែល​មាន​ជាប់​ខ្លួន​តាំង​ពី​នៅ​តូច។ ប្រភព​ពី​គេហទំព័រ​ក្រៅ​ស្រុក​បាន​ឲ្យ​ដឹង​ថា នាង​បាន​បដិសេធ​មិន​ទទួល​ផ្តល់​ជូន​បទសម្ភាសន៍​រាប់​ភ្លេច​តាំង​ពី​ដើម​រៀង​មក ប៉ុន្តែ​បើ​និយាយ​ពី​ការ​ថត​រូប​ គឺ​ស្រី​ស្អាត​វ័យ ៣២ ឆ្នាំ ហាក់​មិន​អៀន​ក្នុង​ការ​បង្ហាញ​សម្រស់​របស់​នាង​ទៅ​កាន់ Follower ច្រើន​ជាង ១២ លាន​នាក់​លើ Instagram ឡើយ៕

ប្រភព៖ TheSouthafrican

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT