Inter Milan ​ចង់​ទិញ Messi ​មក​ដែរ កុំ​ឱ្យ​ចាញ់ Juventus ​ទិញ​បាន Ronaldo

ក្លឹប Inter Milan ​មាន​ចំណាប់​អារម្មណ៍​ចង់​ទិញ​យក Lionel Messi ​ពី​ក្លឹប FC Barcelona ​នៅ​ថ្ងៃ​ណា​មួយ ​ដើម្បី​ឱ្យ​កីឡាករ​រូប​នេះ​មក​លេង​នៅ​លីគ​កំពូល​របស់​អ៊ីតាលី​ដែរ។

Ronaldo ​បាន​បញ្ចប់​ការងារ​នៅ​អេស្ប៉ាញ ដែល​ជា​គូ​ប្រជែង​ជាមួយ Messi ​​ហើយ ​ដើម្បី​មក​រួម​រស់​ជាមួយ​ក្លឹប Juventus ​ម្ដង​នា​រដូវ​កាល​ក្រោយ​នេះ។ ស្រប​ជាមួយ​គ្នា​នេះ​ដែរ ​ក្រោយ​ពី​ផ្លាស់​មក​អ៊ីតាលី​ក្នុង​តម្លៃ​ខ្លួន​ជាង​១០០លាន​អឺរ៉ូ​របស់ Ronaldo ​ពេល​នេះ​ក្លឹប Inter Milan ​ដែល​ជា​គូ​ប្រជែង​ជាមួយ Juventus ​មាន​ចំណាប់​អារម្មណ៍​ចង់​ទិញ Messi ​មក​លេង​នៅ Serie A ​ដែរ។ ​ការ​ចង់​បាន​នេះ គឺ​ដើម្បី​យក​មក​ប្រជែង​គ្នា​នៅ​លីគ​អ៊ីតាលី​ម្ដង ​ក្រោយ​ពី​ពួកគេ​បាន​ប្រជែង​គ្នា​អស់​រយៈ​ពេល​៩​ឆ្នាំ​នៅ La Liga ។

លោកTronchetti Provera ​ដែល​ជា CEO ​របស់​ក្លឹប Inter Milan ​បាន​បញ្ជាក់​ថា​ក្រុម​របស់​លោក​ចង់​ទិញ​កីឡាករ​ម្នាក់​បំបែក​កំណត់ត្រា​តែ​ម្ដង។ ម្នាក់​នោះ​គឺ​ប្រាកដ​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​គ្រប់​គ្នា​សប្បាយ​ចិត្ត​ជាក់​ជា​មិន​ខាន។ តើ Messi ​មែន​ដែរ​ឬ​ទេ? ​អ្នក​មិន​អាច​ឆ្លើយ​ថា​មិន​មែន​គេ​ឡើយ។ ក្លឹប​កំពុង​តែ​រក​វិធី​ដើម្បី​ប្រជែង​យក​ពាន​រង្វាន់​ធំ​ៗ​មក​វិញ​ឱ្យ​បាន។

 

Inter Milan ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អ៊ីតាលី ​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ហាក់​ដូចជា​បាត់​មុខ ដោយសារ​តែ​បញ្ហា​ជា​ច្រើន ជា​ពិសេស​មិន​មាន​កីឡាករ​ល្បី​ឈ្មោះ​ឈរ​ជើង​នៅ​ទី​នោះ។ យ៉ាងណាមិញ ​ប្រសិន​បើ​ការ​ទិញ​នោះ​ពិត​ជា​ការ​ពិត​មែន នោះ​លីគ​អ៊ីតាលី​នឹង​កក្រើក​ជាក់​ជា​មិន​ខាន៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT