Rivaldo ​៖ Barcelona ​គួរ​គិត​ពី​រឿង​ដេញ Setien ​ចោល​ហើយ​

​Rivaldo ​ជឿ​ជាក់ថា​ថ្នាក់​ដឹក​នាំ​ក្រុម FC Barcelona ​កំពុង​ពិចារណា​បណ្ដេញ​លោក Setien  ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​ក្រុម​ហើយ បន្ទាប់​ពី​ដឹក​នាំ​មិន​បាន​ល្អ​កន្លង​មក​នេះ​។

​តាំង​ពី​ក្រុម​កំពូល​តារាង​រហូត​ធ្លាក់​ដល់​លេខ​២ ​ហើយ​ចាញ់​ពិន្ទុ​ក្រុម Real Madrid ​ដល់​ទៅ​៧​ពិន្ទុ ​គឺ​ជា​សម្ពាធ​យ៉ាង​ខ្លាំង​សម្រាប់​លោក Setien ​ក្នុង​ការ​ដឹក​នាំ​ក្រុម។ ​ដោយ​ឡែក​អ្វី​ដែល​ពិបាក​ថែម​ទៀត​នោះ​គឺ​ប្រធាន​ក្រុម Lionel Messi ​តែ​ម្ដង ដែល​មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ​សម្រាប់​ទម្រង់​លេង​របស់​លោក Setien ​ដឹក​នាំ​ក្រុម​កន្លង​មក​នេះ។

​មើល​ឃើញ​រឿង​កើត​ឡើង​ច្រើន​ដូច្នេះ​ហើយ ទើប​បាន​ជា​លោក Rivaldo ​ដែល​ជា​អតីត​កីឡាករ Barcelona ​ស្រាប់​មើល​ឃើញ​ថា​ថ្នាក់​ដឹក​នាំ Barcelona ​កំពុង​ពិភាក្សា​ដើម្បី​ដក​លោក Setien ​ចោល​ហើយ។ ​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យ​កីឡាករ​សប្បាយ​ចិត្ត​វិញ ​ព្រោះ​ពួកគេ​នៅ​មាន​ភារកិច្ច​ក្នុង​ពាន UEFA Champions League ១​ទៀត ​ដែល​ត្រូវ​ប៉ះ Napoli ​ជើង​ទី​២ ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ UCL ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT