Schurrle ​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​ហើយ ត្រឹម​វ័យ​២៩​ឆ្នាំ​

​Andre Schurrle ​កីឡាករ​ដែល​ធ្លាប់​ជួយ​អាល្លឺម៉ង់​លើក​ពាន World Cup ២០១៤ ​បាន​ប្រកាស​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ហើយ ត្រឹម​វ័យ​២៩​ឆ្នាំ​ប៉ុណ្ណោះ។

​អតីត​កីឡាករ Chelsea ​រូប​នេះ ​បាន​សម្រេច​ចិត្ត​ព្យួរ​ស្បែក​ជើង ​ក្រោយ​ពី​រូបគេ​បញ្ជាក់​ថា​មាន​បញ្ហា​ផ្ទាល់​ខ្លួន​ច្រើន ដែល​មិន​អាច​ផ្ដោត​អារម្មណ៍​លើ​បាល់ទាត់​ទៀត​ឡើយ។ ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​នេះ ​ធ្លាប់​ជា​កីឡាករ​លេចធ្លោ​ម្នាក់​លេង​ឱ្យ​ជម្រើស​ជាតិ ​និង​នៅ​ក្លឹប​អាជីព​ដូចជា Chelsea , Dortmund ​និង Bayer Leverkusen ​ជា​ដើម។ ​រូបគេ​ជា​អ្នក​រួម​ចំណែក​ជួយ​អាល្លឺម៉ង់​លើក​ពាន World Cup 2014 ​នៅ​ប្រទេស​ប្រេស៊ីល​ផង​ដែរ។

​រដូវ​កាល​ចុង​ក្រោយ​នេះ ​រូបគេ​លេង​ឱ្យ​ក្រុម Spartak Moscow ​របស់​រុស្ស៊ី ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្រុម Dortmund ​។ ​ការ​លេង​នៅ​រុស្ស៊ី​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​រូបគេ​លែង​មាន​អារម្មណ៍​ផ្ដោត​លើ​បាល់ទាត់​ត​ទៅ​ទៀត​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT