ល្អ​ណាស់ Leed United ​បាន​ឡើង​មក​លេង Premier League ​វិញ​ហើយ​

​ក្រុម Leed United ​បាន​ឡើង​មក​លេង​នៅ​លីគ​កំពូល​អង់គ្លេស Premier League ​វិញ​ហើយ​នៅ​រដូវ​កាល​ក្រោយ​នេះ ​បន្ទាប់​ពី​ពួកគេ​ធ្លាក់​ទៅ​លីគ​ក្រោម​រយៈ​ពេល​១៦​ឆ្នាំ​មក​ហើយ​។

​Leed United ​ធ្លាប់​ជា​ក្រុម​ខ្លាំង​មួយ​ប៉ុន្តែ ​១៦​ឆ្នាំ​មុន​ពួកគេ​ជួប​វិបត្តិ​ធ្វើ​ឱ្យ​ក្រុម​នេះ​ធ្លាក់​ទម្រង់​លេង​និង​ទៅ​លេង​នៅ​លីគ​ក្រោម​តែ​ម្ដង។ តែ​ក្រោយ​ពី​មាន​ការ​ផ្លាស់​ប្ដូរ ​គ្រូ​បង្វឹក​១៥​នាក់​និង​ម្ចាស់​ក្លឹប​៥​នាក់​មក ​ពេល​នេះ​ពួកគេ​ឡើង​ជើង​និង​លេង​ល្អ​វិញ​ហើយ ​ដោយ​ឆ្នាំ​ក្រោយ​មាន​វត្តមាន​នៅ​លីគ​កំពូល​វិញ។

​ក្រុម​ខាង​លើ កំពុង​ឈរ​នៅ​កំពូល​តារាង Championship ​ដោយ​មាន​៨៧​ពិន្ទុ ​ឆ្លង​កាត់​៤៤​ប្រកួត ខណៈ​ដែល​ក្រុម​លេខ​២ West Brom ​វិញ​មាន​ត្រឹម​៨២​ពិន្ទុ ឆ្លងកាត់​៤៥​ប្រកួត។ ​ក្រុម Leed United ​ដែល​នៅ​កំពូល​តារាង​នេះ ត្រូវ​ការ​តែ​១​ពិន្ទុ​ទៀត​ប៉ុណ្ណោះ ​នឹង​គ្រោង​ជើង​ឯក​រដូវ​កាល​នេះ​ហើយ ខណៈ​ដែល​កៅអី Premier League ​ក៏​មាន​ស្រាប់​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT