Pogba ចង់​លើក​ពាន FA Cup ​និង Europa League ​រដូវ​កាល​នេះ​

​ខ្សែ​បម្រើ Paul Pogba ​សង្ឃឹម​ថា​រដូវ​កាល​នេះ ក្រុម Manchester United ​នឹង​អាច​ឈ្នះ​ពាន​រង្វាន់ FA Cup ​និង Europa League ​បាន​។

​Pogba ​កំពុង​ពេញ​ចិត្ត​ទម្រង់​លេង​របស់​ក្រុម Manchester United ​ជា​ខ្លាំង​នៅ​រដូវ​កាល​នេះ ​ពោល​គឺ​តាំង​ពី​មាន​វត្តមាន​របស់ Bruno ​មក​រួម​ក្រុម។ ​កីឡាករ​បារាំង​នេះ ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ស៊ី​ចង្វាក់​ជាមួយ​កីឡាករ​ចំណូល​ថ្មី ​ហើយ​រូបគេ​ក៏​សប្បាយ​ចិត្ត​ក្នុង​ការ​ចូល​លេង​ជួយ​ក្រុម​ផង​ដែរ។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​ក្រុម​បិសាច​ក្រហម ​បន្ដ​យក​ឈ្នះ​លើ​ក្រុម Crystal Palace ​២-០ ទៀត​ធ្វើ​ឱ្យ​ឱកាស​ចូល Top4 ​ក្នុង​លីគ​នៅ​តែ​មាន​ច្រើន​ដដែល។

​សម្រាប់​យោបល់​របស់ Pogba ​បាន​និយាយ​ថា​៖ “យើង​កំពុង​តែ​មាន​ផល​វិជ្ជមាន​សម្រាប់​ក្រុម​ទាំង​មូល ​យើង​នឹង​ឈ្នះ​ប្រកួត​ដែល​នៅ​សល់។ យើង​ចង់​ឈ្នះ Europa League ​FA Cup ​។ ​ឆ្នាំ​មុន​យើង​មិន​បាន​ឈ្នះ​អ្វី​នោះ​ទេ ​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ទទេ​តែ ម្ដង។ ​ឆ្នាំ​នេះ យើង​នឹង​ប្រឹងប្រែង​ទាំង​អស់​គ្នា ដើម្បី​ឱ្យ​ដល់​គោលដៅ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT