ស្ងាត់ៗ​ក្រុម CFA ប្រកាស​ស្វាគមន៍​ខ្សែ​ប្រយុទ្ធ​ថ្មី ២ រូប មាន​ប្រវត្តិ​សុទ្ធ​តែ​មិន​ណយ

ក្រុម​បាល់ទាត់​ដែល​រមែង​ចូលរួម​ការងារ​សប្បុរសធម៌​យ៉ាង​សកម្ម Cambodian Fan Club All Stars (CFA) ថ្មីៗ​នេះ​បាន​ប្រកាស​ពី​ការ​ស្វាគមន៍​នូវ​ការ​មក​ដល់​នៃ​សមាជិក​ថ្មី ២ រូប រួម​មាន​យុវជន អុល បញ្ញា និង សួន សុភ័ត្រា។

(ឆ្វេង) សួន សុភ័ត្រា

អុល បញ្ញា

បញ្ញា ជា​អតីត​យុវជន​ធ្លាប់​លេង​ឲ្យ​ ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ (ប៉ូលិស) រី​ឯ សុភ័ត្រា ធ្លាប់​លេង​នៅ​ជម្រើស​ជាតិ​ឈុត​តូច និង​ជា​អតីត​យុវជន​នៅ​បឹងកេត​មួយ​រូប​ផង​ដែរ។

កីឡាករ​វ័យ ២០ ឆ្នាំ ​ទាំង​ពីរ​សុទ្ធ​សឹង​មាន​តួ​នាទី​លេង​នៅ​តំណែង​ប្រយុទ្ធ​ដូច​គ្នា ដែល​ការ​មក​ដល់​នេះ​ជឿ​ថា​នឹង​ជួយ​ឲ្យ CFA កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ខ្លាំង​បន្ថែម​ទៀត​នៅ​ប្រព័ន្ធ​ជួរ​មុខ ​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក អៀង ពិសិដ្ឋ។

សកម្មភាពហ្វឹកហាត់របស់ CFA ជាមួយលោកគ្រូ អៀង ពិសិដ្ឋ

បញ្ជាក់​ថា CFA ក៏​នឹង​មាន​ការ​ប្រកួត​មិត្តភាព​មួយ​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី ១៨ ​កក្កដា​នេះ ដោយ​ត្រូវ​តតាំង​នឹង​ក្លឹប The Blue Warriors នា​វេលា​ម៉ោង ១៨-២០:០០ នាទី នៅ​ឯ​តារាង King Sport Club៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT